សារសហរដ្ឋឆ្នាំ ២០២២ របស់ប្រធានាធិបតីអាមេរិក ទាក់ទាញការទស្សនាពីសំណាក់ប្រជាជនជាង ៣៣ លាននាក់
(VOVWORLD) - សារសហរដ្ឋឆ្នាំ ២០២២ របស់ ប្រធានាធិបតីលោក Biden បានផ្តោតសំខាន់លើបញ្ហាសំខាន់ៗ ទាំង ៤ របស់រដ្ឋាភិបាលអាមេរិកក្នុងឆ្នាំនេះ រួមមាន៖ ការរុញថយជំងឺរាតត្បាតកូវីដ ១៩ ការស្ដារសេដ្ឋកិច្ចឡើងវិញ ការអភិវឌ្ឍការអប់រំ និងការលើកកម្ពស់សេវាកម្មសុខាភិបាល។
ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ថ្លែងសារសហរដ្ឋឆ្នាំ ២០២២ (រូបថត៖ AFP/VNA) |
យោងតាមតួរលេខស្ថិតិបឋមរបស់ Nielsen បានឲ្យដឹងថា មានមនុស្សជាង ៣៣ លាននាក់បានតាមដានការថ្លែងសារសហរដ្ឋរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍។ នេះក៏ជាសារសហរដ្ឋផ្លូវការដើមដំបូងរបស់លោក Joe Biden ក្នុងនាមជាម្ចាស់សេតវិមានជំនាន់ទី ៤៦។
សារសហរដ្ឋឆ្នាំ ២០២២ របស់ ប្រធានាធិបតីលោក Biden បានផ្តោតសំខាន់លើបញ្ហាសំខាន់ៗ ទាំង ៤ របស់រដ្ឋាភិបាលអាមេរិកក្នុងឆ្នាំនេះ រួមមាន៖ ការរុញថយជំងឺរាតត្បាតកូវីដ ១៩ ការស្ដារសេដ្ឋកិច្ចឡើងវិញ ការអភិវឌ្ឍការអប់រំ និងការលើកកម្ពស់សេវាកម្មសុខាភិបាល។
នេះគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ដែលទាក់ទាញចំណាប់អារម្មណ៍ មិនត្រឹមតែពីសំណាក់ប្រជាជនអាមេរិកប៉ុណ្ណោះទេ ថែមទាំងប្រទេសជាច្រើននៅលើពិភពលោកទៀតផង ក្នុងបរិបទ ដែលសហរដ្ឋអាមេរិកកំពុងត្រូវប្រឈមមុខនឹងការលំបាកជាច្រើនទាំងកិច្ចការផ្ទៃក្នុង និងកិច្ចការបរទេស ក្នុងនោះមានជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។ តាមរយៈសារសហរដ្ឋនោះ ប្រធានាធិបតីលោក Biden ក៏បាននាំចេញដំណោះស្រាយ និងចក្ខុវិស័យ ទិសដៅសម្រាប់របៀបវារៈសម្រាប់ឆ្នាំបន្តបន្ទាប់ក្នុងអាណត្តិផងដែរ៕