សារសហរដ្ឋឆ្នាំ២០១៤របស់ប្រធានាធិបតីអាមេរិកបានផ្តោតទៅលើបញ្ហាទំនាក់ទំនងផ្ទៃក្នុង

(VOVworld)-នៅវេលាម៉ោង៩​,១៥នាទីយប់ថ្ងៃទី២៨មករា (ម៉ោង៩​,១៥នាទីព្រឹក
ទី២៩មករា តាមម៉ោងវៀតណាម) ប្រធានាធិបតីអាមេរិក លោក Barack Obama
បានថ្លែងសារសហរដ្ឋឆ្នាំ២០១៤ នៅសម័យប្រជុំពេញអង្គ រដ្ឋ សភាអាមេរិក នីតិ
កាលទី១១៣។

សារសហរដ្ឋឆ្នាំ២០១៤របស់ប្រធានាធិបតីអាមេរិកបានផ្តោតទៅលើបញ្ហាទំនាក់ទំនងផ្ទៃក្នុង - ảnh 1
ប្រធានាធិបតីអាមេរិក លោក Barack Obamaថ្លែងសារសហរដ្ឋឆ្នាំ២០១៤
(រូបថតៈ AP)

        ខ្លឹមសារលេចធ្លោបំផុតនៃសារសហរដ្ឋឆ្នាំ២០១៤គឺបន្តការអនុវត្តន៍ រាល់
វិធានការសំដៅស្តាខឿនសេដ្ឋកិច្ចឡើងវិញ ដើម្បីបង្កឱកាសច្រើនជាង សម្រាប់
ប្រជាជនអាមេរិក។ សារសហរដ្ឋឆ្នាំ២០១៤​​អំពាវនាវឲ្យរដ្ឋសភាអាមេរិក ដំឡើង
ប្រាក់បៀវត្តន៍ឲ្យជួរបុគ្គលិក រួមទាំងដាស់តឿនរដ្ឋសភាសហប្រតិបត្តិ ការជម្រុញ
រាល់ការផ្តួចផ្តើមគំនិត គោលនយោបាយដែលត្រូវកកស្ទះក្នុងឆ្នាំ២០១៣ផងដែរ។​
ក៏ក្នុងសារនេះ លោក Obama បានកំណត់ថា ឆ្នាំ២០១៤ជា “ឆ្នាំនៃសកម្មភាព”។

        អំពីវិស័យកិច្ចការបរទេស ប្រធានាធិបតីអាមេរិក Barack Obama បាន រំលឹកឡើងវិញកិច្ចសន្យាស្តីអំពីការដកទ័ពចេញពីអាហ្វហ្គានីស្ថាននាចុងឆ្នាំនេះ ព្រមទាំងអំពាវនាប្រធានាធិបតី Hamid Kazai ចុះហត្ថលេខាលើកិច្ចព្រមព្រៀង
សន្តិសុខទ្វាភាគី​(BSA)យ៉ាងឆាប់ៗ។ លោក Obama ក៏បានអះអាងនូវកិច្ចព្រម ព្រៀងបណ្តោះអាសន្នជាមួយអ៊ីរ៉ង់ រួមទាំងស្វែងរកវិធានការសំដៅបញ្ឈប់
សង្គ្រាមស៊ីវិលនៅស៊ីរី។ សារសហរដ្ឋឆ្នាំ២០១៤ របស់លោក Obama ក៏បាន និយាយដល់ដំណើការសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡែស្ទីនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ