សារសហរដ្ឋជាលើកដំបូងរបស់ប្រធានាធិបតីលោក Donald Trump ផ្ដោតសំខាន់លើពាណិជ្ជកម្ម និងអន្តោប្រវេសន៍
(VOVWORLD) -ក្នុងសារសហរដ្ឋនាថ្ងៃទី ៣០ មករានោះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្ដោតសំខាន់លើវិស័យពាណិជ្ជកម្ម និងអន្តោប្រវេសន៍។ លោកក៏នឹងស្វែងរកការគាំទ្រពីភាគីប្រជាធិបតេយ្យចំពោះបញ្ហាពោលខាងលើដែរ។
ប្រធានាធិបតីលោក Donald Trump |
នេះគឺជាសារសហរដ្ឋជាលើកដំបូងរបស់លោក Trump ក្នុងមុខងារជាប្រធានាធិបតីអាមេរិក។ ដោយមានប្រធានបទ កសាងប្រទេសអាមេរិកមួយប្រកបដោយសុវត្ថិភាព ខ្លាំងក្លា និងមោទនភាពនោះ សារសហរដ្ឋរបស់លោក Trump ត្រូវបានសង្ឈឹមថានឹងបង្ហាញឲ្យឃើញនូវទស្សនវិស័យស្ដីពីកំណែទម្រង់ស្មារតីអាមេរិក ដែលលោកធ្លាប់ថ្លែងក្នុងសុន្ទរកថាទៅកាន់សភាអាមេរិកទាំងពីរកាលពីខែកុម្ភៈ ឆ្នាំ ២០១៧។
សារសហរដ្ឋនេះត្រូវបានលោក Trump នាំចេញក្នុងបរិបទគណបក្ស សាធារណរដ្ឋកំពុងរងសម្ពាធដ៏ធំក្នុងការប្រជែងដំណ្ដើមអាសណៈសនៃភាអាមេរិកទាំងពីររបស់គណបក្សប្រជាធិបតេយ្យ៕