ស៊ីរីអំពាវនាវឲ្យស៊ើបអង្កេតប្រកបដោយតម្លាភាព យុត្តិធម៌ និងត្រឹមត្រូវចំពោះករណីវាយប្រហារ

(VOVWORLD) -អនុរដ្ឋមន្រ្តីការបរទេសស៊ីរីលោក Faisal Mekdad នាថ្ងៃទី ១៦ មេសា បានប្រកាសថា៖ប្រទេសខ្លួនត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយអ្នកស៊ើបអង្កេតអាវុធគីមីនៃអង្គការហាមឃាត់អាវុធគីមី (OPCW) ។ 
ស៊ីរីអំពាវនាវឲ្យស៊ើបអង្កេតប្រកបដោយតម្លាភាព យុត្តិធម៌ និងត្រឹមត្រូវចំពោះករណីវាយប្រហារ - ảnh 1 ស៊ីរីអំពាវនាវឲ្យស៊ើបអង្កេតប្រកបដោយតម្លាភាព យុត្តិធម៌ និងត្រឹមត្រូវចំពោះករណីវាយប្រហារ

អនុរដ្ឋមន្រ្តីការបរទេសស៊ីរីលោក Faisal Mekdad នាថ្ងៃទី ១៦ មេសា បានប្រកាសថា៖ប្រទេសខ្លួនត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយអ្នកស៊ើបអង្កេតអាវុធគីមីនៃអង្គការហាមឃាត់អាវុធគីមី (OPCW) ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA របស់ស៊ីរី បានដកស្រង់ពាក្យសម្ដីរបស់លោក Mekdad បានឲ្យដឹងថា៖ ក្រុមអ្នកស៊ើបអង្កេត OPCW បានទៅដល់ Damacus ហើយបានជួបប្រជុំជាមួយភាគីស៊ីរី ក្នុងនោះភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ សំដៅអនុវត្តន៍ការស៊ើបអង្កេតប្រកបដោយតម្លាភាព យុត្តិធម៌ និងត្រឹមត្រូវ។ មន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា៖រដ្ឋាភិបាលស៊ីរីត្រៀមខ្លួនជាស្រេចសហប្រតិប្តិការ និងបង្កលក្ខណៈងាយស្រួលសម្រាប់ក្រុម OPCW អនុវត្តន៍ការស៊ើបអង្កេត ថាតើអាវុធគីមីបានប្រើប្រាស់នៅ Douma និងទីក្រុង Damascus ប៉ែកខាងកើត ក្នុងករណីវាយប្រហានាថ្ងៃទី ៧ មេសា កន្លងទៅដែរ ឬទេ។

នាថ្ងៃដដែល រុស្ស៊ីបានប្រកាសថា៖ប្រទេសខ្លួននឹងមិនធ្វើអន្តរគមន៍ចូលក្នុងការស៊ើបអង្កេតរបស់ OPCW នៅស៊ីរីឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ