សាលក្រមPCA ជួយដោះស្រាយបញ្ហាជាក់ស្តែងនៅសមុទ្រខាងកើត

(VOVworld)-ក្រោយរយៈពេល១ខែ បន្ទាប់ពីការដែលតុលាការអាជ្ញាកណ្តាល
អចិន្ត្រៃយ៍នៃ អ.ស.ប(PCA)បានចេញសាលក្រមស្តីពីរឿងហ្វីលីពីនប្តឹងចិនពាក់
ព័ន្ធទៅនឹងការបក ស្រាយនិងអនុវត្តអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ
១៩៨២នោះ ប្រការដែលសាធារណ មតិផ្តោតការយកចិត្តទុកដាក់គឺលទ្ធភាព
អនុវត្តជាក់ស្តែងសាលក្រមនេះ។​ ទោះបីជាដំណាក់ កាលប្រតិបត្តិសាលក្រម
នេះនៅជាបញ្ហាយូរអង្វែងចំពោះមុខក៏ដោយ ប៉ុន្តែសាធារណមតិ អន្តរជាតិសុទ្ធ
តែឯកភាពចាត់ទុកថា PCA ជាឧបករណ៍ផ្លូវច្បាប់សម្រាប់ជួយដោះស្រាយរាល់
បញ្ហាជាក់ស្តែងលើសមុទ្រខាងកើតនាពេលខាងមុខ។

សាលក្រមPCA ជួយដោះស្រាយបញ្ហាជាក់ស្តែងនៅសមុទ្រខាងកើត - ảnh 1
រដ្ឋមន្ត្រីហ្វីលីពីន​លោកAlbert del Rosario


        មុនបង្អស់អាចអះអាងបានថា ដំណើរការបង្កើតពាក្យបណ្តឹងនិង ដំណើរ
ការស៊ើប អង្កេត​តាំងពីឆ្នាំ២០១៣មក ខណៈដែលហ្វីលីពីនបញ្ចូនសំណុំឯកសារ
ទៅតុលាការអាជ្ញា កណ្តាលអចិន្ត្រៃយ៍គឺសមស្របទាំងស្រុងជាមួយនឹងសេចក្តី
កំណត់បានចែងក្នុងអនុសញ្ញា អ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២(UNCLOS
1982)។ ​តាមនោះ តម្លៃគតិយុត្តរបស់ PCA ត្រូវបានសហ​គមន៍អន្តរជាតិទទួល
ស្គាល់ ដោយមានលក្ខណៈចាប់បង្ខំចំពោះម្ចាស់ដើមចោទ និងចុងចោទនៃរឿងក្តី
នេះ ទោះបីជាឯតោភាគីឬបដិសេដចូលរួមរឿងក្តីនេះក៏ដោយ។

        ខំប្រឹងប្រែងស្វែងរកដំណោះស្រាយសន្តិភាព

        ការដែលហ្វីលីពីនដាក់ពាក្យប្តឹងចិនពុំមែនជាសកម្មភាពធ្វើឲ្យសភាពការណ៍
ស្មុគ្រស្មាញឡើងទេ ហើយត្រូវបានចាត់ទុកដាការខំប្រឹងប្រែងស្វែងរកដំណោះ
ស្រាយដោះស្រាយ ជម្លោះតាមសន្តិវិធី មិនប្រើប្រាស់និងគំរាមកំហែងអំពើហឹង្សា
ក្នុងការដោះស្រាយជម្លោះអន្តរ ជាតិ។​រឿងបណ្តឹងនេះបានរួមចំណែកលើកកំពស់
តម្លៃនិងអត្ថន័យរបស់ច្បាប់អន្តរជាតិ ហើយប្រសិទ្ធភាពនៃរឿងបណ្តឹងនេះជាសក្ខី
ភាពបញ្ជាក់នូវការខិតខំប្រឹងប្រែងរបស់សហគម ន៍អន្តរជាតិនិងតំបន់។

        នេះជាលើកដំបូងដែលសាលក្រមទាក់ទិននឹងជម្លោះលើសមុទ្រខាងកើតត្រូវ
បាន ផ្តន្ទាទោសជាសារណ។ សាលក្រមនេះបានបង្កើតឡើងនូវរបៀបយល់រួមនិង
បំភ្លឺនូវមាត្រ មួយចំនួនរបស់ UNCLOS ១៩៨២ ដែលភាគីពុំទាន់បានយល់ច្បាស់
ជាពិសេសគឺនាំចេញការសន្និដ្ឋានអំពីរចនាសម្ព័នរបស់ប្រជុំកោះ Truong Sa។

        លទ្ធភាពអនុវត្តរបស់ PCA

        តាមមជ្ឈដ្ឋានអ្នកវិភាគថា PCA មានមូលដ្ឋានទាំងស្រុងសម្រាប់ឈានចូល
ជាធរមាន។ ពោលគឺ ទី១ PCA អនុវត្តសកម្មភាពដោយយោងតាម UNCLOS ។
​សាលក្រមរបស់តុលាការ មានចិត្តលក្ខណៈជំនាញដែលត្រូវបានគោរព។ ទី២ ក្នុង
នាមជាប្រទេសសមាជិករបស់ UNCLOS ១៩៨២ ទាំងចិន ហ្វីលីពីននិងប្រទេស
ពាក់ព័ន្ធនានាសុទ្ធតែមានកាតព្វកិច្ចគោរព សាលក្រមរបស់ PCA។ ចុងក្រោយគឺ
ក្នុងនាមជាប្រទេសធំមួយក្នុងតំបន់ ហើយនាប៉ុន្មានឆ្នាំ កន្លងទៅ ចិនតែងតែផ្សព្វ
ផ្សាយអំពីទ្រឹស្តី “អភិវឌ្ឍន៍សន្តិភាព” ។​ដោយហេតុនេះ គ្មានមូល ហេតុណាដែល
ចិនត្រូវដើរផ្ទុយទៅនឹងគោលមាគ៌ាដែលថ្នាក់ដឹកនាំជំនាន់មុនៗរបស់ខ្លួន ប្តេជ្ញា
តាមដានជាប់ដូច្នោះទេ។

        តាមការពិតជាក់សែង បន្ទាប់ពី១ខែ តាំងពីដែល PCA បានប្រកាសសាល
ក្រមចុង ក្រោយមកស្តីពីរឿងបណ្តឹងនោះ  ក្រោពីការប្រកាសថា “សាលក្រមនេះ
ជាមោឃៈនិងគ្មាន លទ្ធភាពចាប់បង្ខំ” មក មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា
គ្មានការឡើងជណ្តើរនៃបណ្តា  ការប្រកាសនេះរបស់បេកាំងឡើយ។

        PCA បើកចេញឱកាសចរចារ

        ក្នុងគ្រប់ករណី ជួបចរចារនៅតែជាកូនសោរិ៍សម្រាប់ដោះស្រាយភាពតាន
តឹង។​ដោយទទួល បានមនសិការដូច្នេះ នាពេលថ្មីៗនេះ ទាំងហ្វីលីពីននិងចិន
សុទ្ធតែកំពុងសម្តែងនូវសុឆន្ទៈ គឺមានបំណងត្រៀមជាស្រេចជួបចរចាក្រោយ
PCA។​ក្នុងបទសន្ទរកថាទទួលដំណែង ប្រធា នាធិបតីហ្វីលីពីនលោក Rodrigo
Duterte បានសម្តែងក្តីសង្ឃឹមថា “នឹងទទួលបានលទ្ធផល វិជ្ជមានក្នុងជម្លោះ
ជាមួយចិនលើសមុទ្រខាងកើត”។ ក្នុងជំនួបនាពេលថ្មីៗនេះរវាងអ្នកកាទូត
ម៉ានីលនិងបេកាំង ភាគីទាំងពីរសុទ្ធតែមិននិយាយអំពីបញ្ហាអធិបតេយ្យភាព
ចំពោះតំបន់មាន ជម្លោះនៅសមុទ្រខាងកើតដូចជាតំបន់ថ្មប៉ប្រះទឹក Scarborough
 ថ្ម Vanh Khan ឬរឿង បណ្តឹងស្តីពីសមុទ្រខាងកើតនៅឡើយ។

        តាមមជ្ឈដ្ឋានអ្នកវិភាគថា កុំឆោតឲ្យសោះដោយស្មានថា បន្ទាប់ពីតុលាការ
ក្រុងឡាអេចេញសាល ក្រមអំពីសមុទ្រខាងកើតនោះ ស្ថានភាពក្នុងតំបន់នឹងស្ថិរ
ភាពទាំងស្រុងឲ្យសោះ។ ប៉ុន្តែ សាលក្រមនេះពិតជាបង្កើតឱកាសសម្រាប់ភាគី
នានាអង្គុយជាមួយគ្នា បន្ធូស្រាលភាពតាន តឹង។ PCA អាចជួយឲ្យភាគីនានាកែ
ប្រែកអាកប្បកិរិយារបស់ខ្លួន ដោយមិនអាចអនុវត្តសកម្ម ភាពដោយឯតោភាគី
មិនអើពើទៅនឹងច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ