សាលក្រមយ៉ាងម៉ឹងម៉ាត់សម្រាប់ Monsanto ជាមួយផលិតផលបង្កមហារីក
(VOVWORLD) -ក្នុងការ ជំនុំជម្រះមុននេះ ចៅក្រម បានរកឃើញថា ការទាក់ទងជាមួយផលិតផល Roundup ជាប្រចាំ ដោយមានគ្រឿងផ្សំ glyphosate គឺជាមូលហេតុសំខាន់ ធ្វើឲ្យលោក Hardeman កើតជម្ងឺមហារីក Hodgkin (NHL) ។
ថ្នាំកំចាត់ស្មៅ Roundup |
សម្ព័ន្ធក្រុមហ៊ុន Monsanto របស់អាមេរិកត្រូវសងសំណង ៨១ លានដុល្លារអាមេរិកឲ្យអ្នកចំការម្នាក់ ដែលកើតជម្ងឺមហារីក ដោយបានប្រើប្រាស់ផលិតផលថ្នាំកំចាត់ស្មៅ Roundup នៃក្រុមហ៊ុននេះ ដែលមានសារធាតុអាចបង្ក ឱ្យកើតជំងឺមហារីក។
ក្នុងសេចក្តីសន្និដ្ឋានមួយនាថ្ងៃទី ២៧ ខែមិនា ចៅក្រមតុលាការសហរដ្ឋនៅ San Francisco អាមេរិកបានលើកច្បាស់ថា សម្ព័ន្ធក្រុមហ៊ុន Monsanto ចំណុះសម្ព័ន្ធក្រុមហ៊ុនឱសថ Bayer របស់អាល្លឺម៉ង់ មិនបានផ្តល់ព័ត៌មានព្រមានគ្រោះអាសន្នអំពីផលិតផលរបស់ខ្លួនទៅកាន់អតិថិជន។ ក្នុងការ ជំនុំជម្រះមុននេះ ចៅក្រម បានរកឃើញថា ការទាក់ទងជាមួយផលិតផល Roundup ជាប្រចាំ ដោយមានគ្រឿងផ្សំ glyphosate គឺជាមូលហេតុសំខាន់ ធ្វើឲ្យលោក Hardeman កើតជម្ងឺមហារីក Hodgkin (NHL) ។
លោក Hardeman កើតជំងឺមហារីក NHL ក្រោយបានប្រើប្រាស់ផលិតផលថ្នាំកំចាត់ស្មៅរបស់ Monsanto ជាប្រចាំក្នុងដំណាក់កាលពីឆ្នាំ ១៩៨០ ដល់ឆ្នាំ២០១២។