សាលក្រមរបស់ PCA ជួយដោះស្រាយជំលោះនៅសមុទ្រខាងកើតក្នុងរយៈពេលយូរអង្វែង


សាលក្រមរបស់ PCA ជួយដោះស្រាយជំលោះនៅសមុទ្រខាងកើតក្នុងរយៈពេលយូរអង្វែង - ảnh 1
សាលក្រមរបស់ PCA ជួយដោះស្រាយជំលោះនៅសមុទ្រខាងកើតក្នុងរយៈពេលយូរអង្វែង
(Image: VNA)

(VOVworld) – ការចេញសាលក្រមស្តីពីការប្តឹងតវ៉ារវាងហ្វីលីពីននិងចិនទាក់ទិនដល់
 ជំលោះនៅសមុទ្រខាងកើតរបស់តុលាការមជ្ឈតកម្មអចិន្ត្រៃយ៍ (PCA) គឺជាប្រធាន
បទ ដែលសហគមន៍អន្តរជាតិកំពុងយកចិត្តទុកដាក់។​ បណ្ដាអ្នកជំនាញការអន្តរជាតិ
 សុទ្ធតែវាយតំលៃខ្ពស់អត្ថន័យរបស់សាលក្រមនេះ ហើយសង្កត់ធ្ងន់ថា៖ សាលក្រម
 នេះនឹងជួយដោះស្រាយជំលោះនៅសមុទ្រខាងកើតក្នុងរយៈពេលយូរអង្វែង។ អ្នក
ជំនាញការ  Malcom Cook ចំណុះវិទ្យាស្ថានស្រាវជ្រាវអាស៊ី-អាគ្នេយ៍ បានវាយតំ លៃថា៖
 សាលក្រមរបស់ PCA បដិសេធការទាមទាផែនទី ៩ កំណាត់ និងសេចក្តី សន្និដ្ឋាន
អំពីសមុទ្រខាងកើត មិនត្រឹមតែ មានអត្ថន័យចំពោះហ្វីលីពីន ប៉ុណ្ណោះទេ ថែម
ទាំង ចំពោះចិននិងប្រទេសនានាក្នុងតំបន់ ទៀតផង។ ក្រៅពីនោះ ចិនកំពុង
ប្រឈមមុខនឹងការសាកល្បងធំមួយគឺធ្វើយ៉ាងម៉េចដើម្បីផ្លាស់ប្តូររបៀបទាក់ទង
ជាមួយ បញ្ហាសមុទ្រខាងកើត។ រីឯ បណ្ឌិត Le Hong Hiep នៅវិទ្យាស្ថានស្រាវជ្រាវ
អាស៊ី-អាគ្នេយ៍ បានចាត់ទុកថា៖ នេះអាចជារបត់ប្រវត្តិសាស្ត្រក្នុង ដំណើរដោះ
ស្រាយជំលោះនៅសមុទ្រខាងកើតរហូតមកដល់ពេលនេះ ដោយសារ នេះ គឺជា
លើកដំបូងដែលប្រទេសមួយបានប្រើប្រាស់មធ្យបាយគតិយុត្តដើម្បីរាំងស្កាត់
ការទាមទាខុសឆ្គងរបស់ប្រទេសដទៃចូលរួមក្នុងជំលោះនេះ។ ជាពិសេស សាលក្រម  
PCA បានបង្រួញទ្រង់ទ្រាយជំលោះនៅសមុទ្រខាងកើត ជាពិសេសគឺកាទាមទា
ខុសឆ្គងរបស់ចិនពាក់ព័ន្ធដល់ផែនទីអណ្តាតគោនិងប្រជុំកោះ Truong Sa របស់
 វៀតណាម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ