សិល្ខាសាលានៅបារាំងស្តីពីមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី១២
|
ទិដ្ឋភាពនៃសិក្ខាសាលា |
(VOVworld)-សិក្ខាសាលាអន្តរជាតិស្តីពីមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១២ បានរៀបចំនៅក្រុងបារីសប្រទេសបារាំងនាថ្ងៃទី១១មិនា។ចូលរួមនៅសិក្ខា សាលា នេះមានតំណាងជាង១៥០នាក់ មកពីគណៈបក្សនយោបាយធំៗ អង្គការ នយោបាយ
សង្គម មជ្ឈដ្ឋានទស្សនវិទូបុគ្គលជាជនបារាំងនិងអឺរ៉ុបដែលយកចិត្ត ទុកដាក់ចំពោះ វៀតណាមក៏ដូចជាសហគមន៍ជនវៀតណាមប្រចាំនៅបារាំង។ គណៈប្រតិភូវៀត ណាមដឹកនាំដោយលោក Pham Xuan Son អនុប្រធានគណៈគម្មាធិការកិច្ចការបរទេស មជ្ឈឹមបានចូលរួមនៅក្នុងសិក្ខាសាលានេះ។ ថ្លែងមតិ បើកសិក្ខាសាលា លោក Michel
Maso នាយកមូលនីធិ Gabriel Peri បានឲ្យដឹងថា បន្ទាប់ពីមហាសន្និបាតបក្សលើក
ទី១២មក មានកត្តាសកម្មជាច្រើនបានលេច ឡើងនៅវៀតណាម។ក្នុងបរិបទនោះ សិក្ខាសាលានេះជាព្រឹត្តិការរូមចំណែក ជម្រុញទំនាក់ទំនងរវាងបារាំងជាមួយវៀត
ណាម រួមទាំងជួយឲ្យមជ្ឈដ្ឋានទស្សនវិទូនិងជនបារាំងមានព័ត៌មានជាផ្លូវការបន្ថែម
អំពីវៀតណាម។
នៅក្នុងសិក្ខាសាលានេះ ទស្សនវិទូបារាំងបានស្ងើចសរសើរនូវសមិទ្ធិ សេដ្ឋ កិច្ចសង្គមលេចធ្លោនៅវៀតណាមនាប៉ុន្មានឆ្នាំកន្លងទៅ។ តំណាងជាច្រើនក៏បាន វាយតម្លៃអំពីស្ថានភាពស្មុគ្រស្មាញក្នុងតំបន់និងលើពិភពលោក ដែលក្នុងនោះ មាន
បញ្ហាសមុទ្រខាងកើត ព្រមទាំងយល់ ព្រមនូវការផ្តួចផ្តើមគំនិតរបស់វៀតណាម
ដោះស្រាយជំលោះដោយសន្តិវិធី៕