សិល្បកររវៀតណាមសម្ដែងជាមួយក្រុមច្រៀងចម្រុះគ្នារបស់អាមេរិក

(VOVWORLD) -សិល្បករសិល្បករិនីនៃរោងល្ខោនអូប៉េរ៉ានិងរបាំល្ខោនទីក្រុងហូជីមិញនឹងរួមសហការជាមួយក្រុមច្រៀងចម្រុះគ្នា CREDO ដែលមកពីសហរដ្ឋអាមរិក ដើម្បីនាំមក ជូនដល់ទស្សនិកជនស្រឡាញ់តន្ត្រីនូវកម្មវិធីពិសេសមួយដែលមានចំណងជើងថា "ចង្វាក់សំនៀងរដូវក្កៅ" ក្នុងយប់ថ្ងៃទី ១៤ ខែមិថុនា នៅរោងល្ខោន Ben Thanh (ទីក្រុងហូជីមិញ)។
សិល្បកររវៀតណាមសម្ដែងជាមួយក្រុមច្រៀងចម្រុះគ្នារបស់អាមេរិក - ảnh 1 សិល្បកររវៀតណាមសម្ដែងជាមួយក្រុមច្រៀងចម្រុះគ្នារបស់អាមេរិក

ក្នុងកម្មវិធីសំដែងនេះ ក្រុមចម្រៀងចម្រុះគ្នារបស់ទីក្រុងហូជីមិញនឹងសំដែងបទ ចម្រៀង២បទរួមមាន «Come to Music" របស់អ្នកនិពន្ធ លោក Joseph M.Martin ," និង «Con Lon ដ៏ចិញ្ចែងចិញ្ចាច" របស់អ្នកនិពន្ធ លោក Tran Manh Hung។ រីឯក្រុមចម្រៀងចម្រុះគ្នារបស់ CREDO នឹងសំដែងបទចម្រៀងមួយចំនួនរបស់ អ្នកនិពន្ធដ៏ល្បីឈ្មោះដូចជា "Come to the music" របស់អ្នកនិពន្ធ Ysaye M. Barnwell; "Ubi Caritas" របស់អ្នកនិពន្ធ Ola Gjeilo; "I will be a child of Peace" របស់អ្នកនិពន្ធ Elaine Hagenberg  ជាដើម។

គួរបញ្ជាក់ថា ក្រុមចម្រៀងចម្រុះគ្នា CREDO រួមមានសមាជិកចំនួន ១១៥ នាក់ ដែលបង្កើតឡើងដោយស្ថាបនិកលោក Jonathan Palant ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ