សិល្បករវៀតណាមចូលរួមពិធីបុណ្យ “Chingay Singapore 2023”
(VOVWORLD) - ពិធីបុណ្យដង្ហែរក្បួន Chingay សិង្ហបុរី គឺជាក្បួនដង្ហែតាមដងផ្លូវដ៏ធំបំផុតនៅទ្វីប អាស៊ី ដែលធ្វើឡើងជារៀងរាល់ឆ្នាំ។ ចាប់ផ្តើមនៅឆ្នាំ ១៩៧៣ ដើម្បីអបអរបុណ្យ ចូលឆ្នាំថ្មីក្បួនដង្ហែរឥឡូវនេះមានភាពល្បីល្បាញទូទាំងពិភពលោកដោយមានការចូលរួមសម្តែងពីប្រទេសជាច្រើន ជាមួយនឹងវប្បធម៌ផ្សេងៗគ្នា។
ពិធីបុណ្យដង្ហែរក្បួន Chingay សិង្ហបុរី។ (រូបថត៖ គណៈកម្មការរៀបចំ) |
ក្រុមសិល្បករវៀតណាមចំនួន ២០ នាក់មកពីមជ្ឈមណ្ឌល តន្ត្រីទីក្រុងហូជីមិញបានទៅកាន់ប្រទេសសិង្ហបុរីដើម្បីត្រៀមចូលរួមក្នុងពិធីបុណ្យដង្ហែរក្បួន "Chingay Singapore 2023" ដែលប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ៣ ដល់ទី ៤ ខែកុម្ភៈ។
ពិធីបុណ្យដង្ហែរក្បួន Chingay សិង្ហបុរី គឺជាក្បួនដង្ហែតាមដងផ្លូវដ៏ធំបំផុតនៅទ្វីបអាស៊ី ដែលធ្វើឡើងជារៀងរាល់ឆ្នាំ។ ចាប់ផ្តើមនៅឆ្នាំ ១៩៧៣ ដើម្បីអបអរបុណ្យ ចូលឆ្នាំថ្មីក្បួនដង្ហែរឥឡូវនេះមានភាពល្បីល្បាញទូទាំងពិភពលោកដោយមានការចូលរួមសម្តែងពីប្រទេសជាច្រើន ជាមួយនឹងវប្បធម៌ផ្សេងៗគ្នា។ ក្រោយរយៈពេល ២ ឆ្នាំដែលធ្វើឡើងតាមប្រព័ន្ធអនឡាញដោយសារជំងឺរាតត្បាត កូវីដ-១៩ ពិធីបុណ្យដង្ហែរក្បួនសិង្ហបុរីឆ្នាំ២០២៣ បានចាប់ផ្ដើមវិញជាមួយនឹង ការសម្តែងដោយសិល្បករសិង្ហបុរី និងក្រុមសិល្បករអន្តរជាតិចំនួន ៦។ ក្រុមសិល្បករ វៀតណាមដែលចូលរួមលើកនេះ នឹងឧទ្ទេសនាមដល់ទស្សនិកជនអំពីលក្ខណៈ វប្បធម៌ដ៏វិសេសវិសាលរបស់វៀតណាមតាមរយៈសម្លៀកបំពាក់អាវផាយ៕