VANDO -  
(VOV) /  
(VOV)_ តុក្កតាទឹកជាសិល្បះសម្ដែងមួយដ៏វិសេសវិសាលរបស់វៀតណាម
ដែលបានបង្កើតតាំងពីសតវត្ស៍ទី១១មក ដោយពោពេញទៅដោយអត្តសញ្ញាណ
វប្បធម៌ប្រជាប្រិយវៀតណាម។ ដោយប្រើប្រាស់ផ្ទៃទឹកជាទីកន្លែងសម្ដែង តុក្កតា
ទឹកដែល ត្រូវបានធ្វើ់ពីឈើ មានរូបរាងរឹង នឹងមានពណ៌សាមញ្ញធ្មតានេះ ស្រាប់
តែប្រែទៅជាផ្លែក ទន់ភ្លន់ រស់រវើកចំពោះមុខទស្សនិកជន។ អាថន៍កំបាំងរបស់
តុក្កតាទឹកត្រូវបានទឹកលាក់កំបាំង។ ទស្សនិកជនឃើញរូបតុក្កតាជូនលេចជូន
បាត់លាយឡំនឹងសម្លេងស្គរសម្លេងផាវ ធ្វើអោយទស្សនីយភាពកាន់តែទន់ភ្លន់
នឹងមានភាពរស់រវើក។
|
សិល្បះតុក្កតាទឹកវៀតណាម |
ដោយមានលក្ខណះជាតិតុក្កតាទឹកមានភាពជិតស្និទ្ធចំពោះជីវភាព រស់នៅ
ប្រចាំថ្ងៃ របស់ប្រជាជន រួមចំណែកច្រើន ក្នុងការផ្សព្វផ្សាយរបៀបផលិតកម្ម អប់រំ
ស្មារតីស្នេហារជាតិ សិលធម៌ របៀបរស់នៅសំរាប់ប្រជាជនគ្រប់ស្រទាប់។ ឧទា
ហរណ៍៖ ការកិនស្រូវ បុកស្រូវ ចាប់ត្រី រឿងព្រេង…លៗ ។ ទន្ទឹមនឹងនោះ របៀប
សម្ដែងតុក្កតាទឹកក៏មានការផ្លាស់ប្តូរថ្មីជានិច្ច ខ្លឹមសារនៃឈុតសម្ដែង និមួយៗ
ត្រូវបានរួមផ្សំយ៉ាងល្អឥតខ្ចោះរវាងលក្ខណះប្រពៃណីជាមួយទំនើប ធ្វើសមាហរ
ណកម្ម ជាមួយវប្បធម៌អន្តរជាតិដូចជា៖ របាំ Bale Lebedinoye Ozero របស់រុស្ស៊ី
ការប្រជល់គោ របស់អេស្បាញ ត្រូវបានបញ្ជូលក្នុងការសម្ដែងតុក្កតាទឹក។ បន្ទាប់
ពីពេលបានមើលសម្ដែងតុក្កតាទឹក រោងល្ខោនតុក្កតាទឹកថាំងឡង់ លោក Nguyen
Tuan Anh ទស្សនិកជនហាណូយមួយនាក់បានអោយដឹងថា៖
“តុក្កតាទឹកវៀតណាមមិនគ្រាន់តែជាការសម្ដែងសិល្បះតែប៉ុណ្ណោះទេ ថែម
ទាំងជាការរួមផ្សំបញ្ញាស្មារតីរបស់មនុស្សវៀតណាមផងដែរ។ ទស្សនិកជនម្នាក់ៗ
សុទ្ធតែងឿងឆ្ងន់ថា៖បណ្ដាសិល្បករបានបញ្ជាតុក្កតាទឹកយ៉ាងដូចម្តេច ដើម្បីមាន
ឈុតសម្ដែងល្អអស្ចារ្យដូច្នេះ? តុក្កតាទឹកបានធ្វើអោយទស្សនិកជនងឿឆ្ងន់មាន
ការជក់ចិត្តយ៉ាងខ្លាំង។”
|
សិល្បះតុក្កតាទឹកវៀតណាម |
ការជោគជ័យឬបរាជ័យរបស់តុក្កតាទឹកត្រូវផ្អែកភាគច្រើនទៅលើការបញ្ជារបស់
សិល្បករ។ ក្រោយរនាំងបាំង បណ្ដាសិល្បករត្រូវឈរក្នុងទឹក ហើយបញ្ជាតុក្កតា
ដោយប្រព័ន្ធខ្សែនៅខាងក្រៅនិងខ្សែរនៅក្រោមទឹក។ កក្តាសំខាន់មួយទៀតដែល
មិនអាចខ្វះបានក្នុងកម្មវិធីសម្ដែងតុក្កតាទឹក នោះគឺភ្លេង។ សម្នៀងនិងភ្លេងសុទ្ធតែ
មានជាចង្វាក់ច្រៀង Cheo នៅភាគខាងជើងវៀតណាម។
លោកអ្នកនាងជាទីមេត្រី!
នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ត្រូវបានចប់តែប៉ុណ្ណោះ សង្ឃឹមថាលោកអ្នក
នាងនឹងបានមកទស្សនាវៀតណាម ហើយបានគយគន់ការសម្ដែងតុក្កតាទឹកនេះ។
បណ្ដាព័ត៍មាននិងអត្ថបទ របស់យើងខ្ញុំត្រូវបានចុះផ្សាយនៅលើគេហទំព័រ៖
http://vovworld.vn/។រាល់សំណួរមតិរបស់ប្រិយមិត្តសូមផ្ញើរមក អាស័យដ្ឋាន៖
កម្មវិធីផ្សាយជាភាសាខ្មែរកាណាល់ផ្សាយជាភាសាបរទេសវិទ្យុសម្លេង វៀតណាម
លេខ៤៥ វិថី Ba Trieuខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬ email៖ vov5khmer@ yahoo. com.vn ៕
VANDO
-VOV