សិល្បៈពូនជ្រុំប្រពៃណីនៃទំនាក់ទំនងមិត្តភាពពិសេសវៀតណាម - ឡាវ
(VOVWORLD) - នាយប់ថ្ងៃទី ៣ ខែមករានៅរដ្ឋធានីវៀងច័ន្ទ (ប្រទេសឡាវ) ក្រុមសិល្បៈកងយោធាភូមិភាគទី ៥ នៃកងកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយវរសេនីយ៍ឯកបំរុង លោក Nguyen Van Thanh បានអញ្ជើញទៅបំពេញទស្សនកិច្ចនិងសំដែងសិល្បៈមិត្តភាពដើម្បីបំរើដល់មន្ដ្រី យុទ្ធជននិងប្រជាជនទីក្រុងវៀងច័ន្ទ ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាបង្កើតកងទ័ពប្រជាជនឡាវ (20/1/1949 -20/1/2019)។
ទិដ្ឋាភាពនៃការសំដែងសិល្បៈរបស់ក្រុមសិល្បៈកងយោធាភូមិភាគទី ៥ កងកងទ័ពប្រជាជនវៀតណាម ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃការបង្កើតកងទ័ពប្រជាជនឡាវ |
ក្នុងសុន្ទរកថាបើកកម្មវិធីសំដែងសិល្បៈនេះ លោកឧត្តមសេនីយ៍ត្រី Saisamone Salapseng នាយកនាយកដ្ឋានឃោសនានិងហឹកហ្វឺននៃអគ្គស្នងការនយោបាយកងទ័ពប្រជាជនឡាវ បានប្រសាសន៍ថាប្រពៃណីសាមគ្គីភាពពិសេស និងសម្ព័ន្ធភាពក្នុងការប្រយុទ្ធដ៏ត្រចេះត្រចង់និងស្មោះសរវាងវៀតណាមនិងឡាវ គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានឡើយនៃប្រទេសទាំងពីរ។ យោងតាមលោក Saisamone Salapseng បានឲ្យដឹងថាការសម្តែងសិល្បៈមិត្តភាពរបស់ក្រុមសិល្បៈយោធភូមិភាគទី ៥ នៃកងទ័ពប្រជាជនវៀតណាមនៅឡាវលើកនេះពិតជាមានអត្ថន័យយ៉ាងធំធេងនិងជាសកម្មភាពមួយដើម្បីអបអរសារទរខួបលើកទី ៧០ នៃទិវាបង្កើតកងទ័ពប្រជាជនឡាវ ដើម្បីពូនជ្រុំប្រពៃណីនៃទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងរវាងកងទ័ពវៀតណាម-ឡាវ៕