សាលារៀននានានៅទូទាំងប្រទេសវៀតណាមបានបើកបវេសនកាលឆ្នាំសិក្សាថ្មី
នាព្រឹកថ្ងៃទី ៥ កញ្ញា សាលារៀននានានៅទូទាំងប្រទេសវៀតណាមបានបើកបវេសនកាលឆ្នាំសិក្សាថ្មី។ ក្នុងឆ្នាំសិក្សាថ្មីនេះ នៅទូទាំងប្រទេសមានសិស្សានុសិស្ស និងនិស្សិតចំនួន២២លាននាក់ទៅសាលា។
|
សាលារៀននានានៅទូទាំងប្រទេស វៀតណាមបានបើកបវេសនកាលឆ្នាំសិក្សាថ្មី(http://www.thanhnien.com.vn) |
ដើម្បីទទួលបានលទ្ធផលលើគ្រប់វិស័យ ក្នុងឆ្នាំសិក្សាថ្មីនេះ ផ្នែកអប់រំ និងបណ្តុះបណ្ដាល
បន្តអនុវត្តភារកិច្ចស្នូលជាច្រើន សំដៅ ឆ្ពោះទៅការផ្លាស់ប្តូរជាខឿនអប់រំលើគ្រប់វិស័យ ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងធ្វើសមាហរណកម្មអន្តរជាតិ។ អនុ រដ្ឋមន្ត្រី ក្រសួងអប់រំ និងបណ្ដុះបណ្ដាល Nguyen Vinh Hien បានអោយដឹងថា៖
“ឆ្នាំសិក្សានេះ ផ្នែកអប់រំ និងបណ្ដុះបណ្ដាល បន្តអនុវត្តភារកិច្ចនានា ដើម្បីផ្លាស់ប្តូរ
ថ្មីអប់រំ។ យើងខ្ញុំបន្តកែសម្រួលខ្លឹមសារបង្រៀននានា ផ្លាស់ប្តូររបៀបបង្រៀនតាមទិស
ពង្រីកចរិតលក្ខណះសកម្ម ម្ចាស់ការរបស់សិស្សានុសិស្សបន្តអនុវត្តការអភិវឌ្ឍន៍ជួរកម្មា
ភិបាលគ្រប់គ្រង គ្រូបង្រៀននៅគ្រប់ជាន់ថ្នាក់ ផ្នែកសិក្សារ…ជាដើម។”
ដើម្បីអនុវត្តភារកិច្ចស្នូលចំនួន ៤ ក្នុងឆ្នាំសិក្សា ២០១២ - ២០១៣ ពិសេសគឺភារកិច្ច លើកកំពស់ គុណភាព និងប្រសិទ្ធភាពនៃសកម្មភាពអប់រំ បណ្ដាមន្ទីរអប់រំនិង បណ្តុះ
បណ្ដាល កំពុងអនុវត្តបណ្ដាដំណោះស្រាយ ដូចជា៖ យកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ ទ្រង់ទ្រាយសាលារៀន ថ្នាក់រៀន លើកកំពស់គុណភាពអប់រំ អភិវឌ្ឍន៍ប្រភពធនធាន
មនុស្សគុណភាពខ្ពស់…។ល។ក្នុងឱកាស ប្រជាជនទាំងឡាយ ជូនកុមារទៅសាលារៀន ថ្ងៃទី ៥ កញ្ញា ប្រធានរដ្ឋ Truong Tan Sang បានមានសារលិខិតផ្ញើសិស្សានុសិក្សនិស្សិត លោកគ្រូ អ្នកគ្រូ និងបណ្ដាអ្នកឪពុក អ្នកម្ដាយសិស្សក្នុងឱកាសឆ្នាំសិក្សារថ្មី។