ស្លូវេនីនិងរុស្ស៊ីចង់ឆ្លងផុតការលំបាកដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ

ស្លូវេនីនិងរុស្ស៊ីចង់ឆ្លងផុតការលំបាកដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីស្លូវេនីលោក Borut Prahor
 (រូបថត៖sloveniatimes.com)

(VOVworld) - នាយប់ថ្ងៃទី៣០ កក្កដា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin
ក្នុងឱកាសបំពេញទស្សនកិច្ចនៅស្លូវេនីបានជួបចរចារជាមួយប្រធានាធិបតីប្រទេស
ម្ចាស់ផ្ទះលោក Borut Prahor ក្នុងនោះថ្នាក់ដឹកនាំទាំងពីររូបបានសំដែងក្ដីសង្ឃឹមថា
ប្រទេសទាំងពីរនឹងស្វែងរកឲ្យឃើញនូវដំណោះស្រាយដើម្បីឆ្លងផុត ការលំបាកក្នុង
ដំណើរសហប្រតិបតិ្តការ។ប្រធានាធិបតីលោក Borut Prahor បានអះអាងថា ស្លូវេនី
មានគោលចំណងរក្សាទំនាក់ទំនងមិត្តភាពជាមួយរុស្ស៊ី ដោយសារស្លូវេនីត្រូវការ
មិត្តភក្តិច្រើន ហើយចង់មានឱកាសដើម្បីអភិវឌ្ឍន៍ សក្ដានុពលនៃប្រទេសនេះ។
រីឯខ្លួនវិញ ប្រធានាធិបតីលោក Vladimir Putin បាន អះអាងថា ដំណើរទស្សនកិច្ច
របស់លោកនៅស្លូវេនីលើកនេះគឺសំដៅដោះស្រាយ ការខ្វែងកំនិតដែលកើតមាន
ឡើងតាំងពីយូរណាស់មកហើយរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ