ស្លូវេនីអំពាវនាវឲ្យ EU បញ្ចូលបន្ថែមប្រទេស Balkan

ស្លូវេនីអំពាវនាវឲ្យ EU បញ្ចូលបន្ថែមប្រទេស Balkan - ảnh 1
ប្រធានាធិបតីស្លូវេនីលោក Borut Pahor (រូបថត៖AFP/TTXVN)

(VOVworld) - សហភាពអឺរ៉ុប (EU) គប្បីបញ្ចូលបន្ថែមប្រទេស Balkan ខាងលិច
សំដៅរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់។នេះជាយោបល់របស់ប្រធានាធិបតីស្លូវេនី
លោក Borut Pahor ក្នុងជំនួបសន្ទនាជាមួយប្រធានាធិបតីប៉ូឡូញលោក Andrzej
Duda និងប្រធានក្រុមប្រឹក្សាប្រធានាធិបតីបូស្នៀហឺហ្សេហ្គោវីណាលោក Mladen
Ivanic នាថ្ងៃទី២៦ មិនា។ប្រធានាធិបតីស្លូវេនីលោក Borut Pahor សង្កត់ធ្ងន់ថា ស្ថាន
ភាពនៅតំបន់ Balkan ខាងលិចកាន់តែអាក្រក់ទៅៗហើយក្នុង កាលៈទេសៈនេះគឺ
ការបើកទូលាយ EU នឹងរួមចំណែករក្សាស្ថិរភាពនៅតំបន់ Balkan។
ថ្លែងមតិនៅសន្និសីទកាសែតបន្ទាប់ពីជំនួបពោលខាងលើ ប្រធានាធិបតី
ប៉ូឡូញលោក Duda ក៏បានបញ្ជាក់ជាថ្មីម្ដងទៀតនូវការផ្ដើមគំនិតបើកទូលាយ EU
 របស់ សមភាគីស្លូវេនី ព្រមទាំងសង្កត់ធ្ងន់ថា កងទ័ពប៉ូឡូញកំពុងអនុវត្តយ៉ាង
សកម្មនូវ ការសន្យាក្នុងកាតព្វកិច្ចរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង
 (​NATO) នៅ បូស្នៀហឺហ្សេហ្គោវីណា។រីឯខ្លួនវិញ ប្រធានក្រុមប្រឹក្សាប្រធានា
ធិបតីបូស្នៀ ហឺហ្សេហ្គោវីណាលោក Mladen Ivanic អះអាងថា ថ្នាក់ដឹកនាំ​EU និង
អ្នកនយោបាយនានាក៏ឃើញសារសំខាន់របស់តំបន់ Balkan ខាងលិចចំពោះ EU
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ