សាលាសភាបណ្ឌិតនយោបាយជាតិហូជីមិញរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាប្រពៃណី

(VOVworld) - នាព្រឹកថ្ងៃទី២៤ កញ្ញា អគ្គលេខាបក្សកុម្មុយនិសវៀតណាមលោក
Nguyen Phu Trong បានចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាប្រពៃណី
របស់សាលាសភាបណ្ឌិតនយោបាយជាតិហូជីមិញ នៅរដ្ឋធានីហាណូយ។ថ្លែង
មតិនៅទីនេះ លោកNguyen Phu Trong បានសង្កត់ធ្ងន់ថា សាលាសភាបណ្ឌិត គឺ
ជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលកម្មាភិបាលជាតិ ក្នុងវិស័យគ្រប់គ្រង និងជាមជ្ឈ
មណ្ឌលស្រាវជ្រាវជាតិ អំពីទ្រឹស្ដីនយោបាយរបស់បក្សនិងរដ្ឋ។សាលាសភា
បណ្ឌិតនេះ មានតួនាទីសំខាន់ និងបានរួមវិភាគទានដ៏ធំធេងក្នុងបុព្វហេតុបដិវត្តន៍
របស់ប្រទេសជាតិ។លោក Nguyen Phu Trong បានលើកច្បាស់ថា៖

សាលាសភាបណ្ឌិតនយោបាយជាតិហូជីមិញរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាប្រពៃណី - ảnh 1
អគ្គលេខាបក្សលោក Nguyen Phu Trong ប្រគល់ជូនគ្រឿងឥស្សរិយយសហូជីមិញលើកទី២សំរាប់សាលាសភាបណ្ឌិត


“បក្សនិងរដ្ឋវៀតណាមវាយតំលៃខ្ពស់ចំពោះតួនាទីក៏ដូចជារាល់ស្នាដៃដែលសាលា
សភាបណ្ឌិតទទួលបាន។បក្សនិងរដ្ឋ ក៏សំណូមពរសាលាសភាបណ្ឌិត នាពេល
ខាងមុខត្រូវអនុវត្តបានភារកិច្ចសំខាន់ គឺបណ្ដុះបណ្ដាលកម្មាភិបាលស្នូលក្នុង
វិស័យគ្រប់គ្រង កម្មាភិបាលវិទ្យាសាស្ត្រទ្រឹស្ដីនយោបាយរបស់បក្ស រដ្ឋ រណសិរ្ស
មាតុភូមិ និងអង្គការមហាជននយោបាយសង្គមផ្សេងៗ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ