ស្វាគមន៍ក្រុមភ្ញៀវទេសចរដំបូងទៅកាន់ខេត្ត Quang Binh តាមដំណើរទេសចរណ៍បិទជិត ទេសចរណ៍បៃតង
(VOVWORLD) - នេះគឺជាក្រុមអ្នកទេសចរដែលមកដល់ខេត្ត Quang Binh ក្រោមកម្មវិធីសាកល្បងនៃកញ្ចប់ដំណើរទេសចរណ៍ “ស្វែងយល់ Quang Binh ក្នុងស្ថានភាពធម្មតាថ្មី”។
នៅល្ងាចថ្ងៃទី ១៥ ខែតុលា មន្ទីរទេសចរណ៍ខេត្ត Quang Binh បានរៀបចំដើម្បីស្វាគមន៍ក្រុមភ្ញៀវទេសចរដំបូងដែលបានធ្វើដំណើរតាមដំណើរទេសចរណ៍បិទជិតគឺទេសចរណ៍បៃតង។ នេះគឺជាក្រុមអ្នកទេសចរដែលមកដល់ខេត្ត Quang Binh ក្រោមកម្មវិធីសាកល្បងនៃកញ្ចប់ដំណើរទេសចរណ៍ “ស្វែងយល់ Quang Binh ក្នុងស្ថានភាពធម្មតាថ្មី”។
ក្រុមភ្ញៀវទេសចរមានមនុស្សចំនួន ៦ នាក់ ដោយធ្វើដំណើរតាមយន្តហោះពីទីក្រុងហូជីមិញទៅកាន់ខេត្ត Quang Binh។ យោងតាមកាលវិភាគ ក្រុមភ្ញៀវទេសចរនឹងស្នាក់នៅខេត្ត Quang Binh រយៈពេល ៣ ថ្ងៃ ២ យប់។ លោក Nguyen Ngoc Quy ប្រធានមន្ទីរទេសចរណ៍ខេត្ត Quang Binh បានអោយដឹងថា៖ “ខេត្ត Quang Binh បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរ។ ការទទួលភ្ញៀវទេសចរត្រូវគោរពតាមលក្ខខណ្ឌនិងបទបញ្ជារបស់ក្រសួងសុខាភិបាលនិងបទបញ្ជារបស់រដ្ឋាភិបាល។ អ្នកដំណើរត្រូវបានវ៉ាក់សាំងចំនួន ២ ដូស ត្រូវតែធ្វើតេស្តមុនពេលឡើងយន្តហោះ ហើយបន្ទាប់ពីមកដល់ក៏មានការធ្វើតេស្តរហ័សដែរ។ ភ្ញៀវទេសចរក៏មានអារម្មណ៍សប្បាយរីករាយក្នុងការអនុវត្តគោលនយោបាយសុវត្ថិភាព”។
សូមគូសបញ្ជាក់ថា បច្ចុប្បន្នខេត្ត Quang Binh ត្រឹមតែទទួលភ្ញៀវទេសចរមកពីតំបន់បៃតងឬតំបន់លឿងប៉ុណ្ណោះ។ ជាពិសេស អ្នកទេសចរមកពី “តំបន់លឿង” ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងកម្មវិធីដំណើរកំសាន្តជាកញ្ចប់សេវាកម្មបិទជិតនិងសេវាកម្មទេសចរណ៍ជាក់លាក់តូចមួយធានាសុវត្ថិភាពនិងមានការអនុញ្ញាតពីទីភ្នាក់ងារទេសចរណ៍ក្នុងស្រុក៕