ស្វែងរកដំណោះស្រាយដើម្បីនាំជលផលវៀតណាមឡើងដល់លំដាប់កំពូលពិភពលោក
(VOVWORLD) - នារសៀលថ្ងៃទី ១២ តុលា សិក្ខាសាលាស្ដីពី “ការដោះស្រាយលំបាកដើម្បីនាំ ជលផលវៀតណាមឡើងដល់លំដាប់កំពូលលើពិភពលោក” បានប្រព្រឹត្តទៅនៅខេត្ត Soc Trang។
សិក្ខាសាលានេះ គឺជាព្រឹត្តិការណ៍មួយក្នុងក្របខ័ណ្ឌវេទិកា “អភិវឌ្ឍន៍ វិស័យជលផល៖ ធ្វើអាជីវកម្មប្រកបដោយចីរភាព - ជំរុញវារីវប្បកម្ម” ក្នុងគោលដៅ ផ្លាស់ប្តូរ ពិភាក្សា ស្វែងរកដំណោះស្រាយ ដើម្បីអនុវត្តន៍ និងជំរុញគោលជំហរធ្វើអាជីវ កម្មប្រកបដោយចីរភាព ជំរុញខ្លាំងវារីវប្បកម្ម។ នៅក្នុងសិក្ខាសាលា ប្រតិភូបានលើក ឡើងបញ្ហាជាច្រើនទាក់ទងនឹងលទ្ធភាពអនុវត្តន៍យុទ្ធសាស្ត្រអភិវឌ្ឍន៍ជលផលវៀតណាមដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ របស់រដ្ឋាភិបាល; យុទ្ធ សាស្ត្រផែនការមេ រនិងយន្តការអភិវឌ្ឍន៍តំបន់វារីវប្បកម្មក្នុងរយៈពេលវែង ដោយមាន ការចូលរួមពីគ្រប់សមាសភាគសង្គម ដើម្បីបង្កើនទិន្នផលជលផល ធានាប្រភពវត្ថុធាតុ ដើមសម្រាប់កែច្នៃ ព្រមទាំង ជៀសវាងហានិភ័យសម្រាប់សហគ្រាសនាំចេញផងដែរ៕