ស្វែងរកដំណោះស្រាយដើម្បីអភិវឌ្ឍន៍ Bosnia – Herzegovina​ គ្រប់គ្រង​អាវុធ​គីមីនៅស៊ីរី

(VOVWORLD) - នាថ្ងៃទី ៥ ខែវិច្ឆិកា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំចំនួន ២ ដាច់ដោយឡែកពីគ្នា ដើម្បីធ្វើការពិភាក្សាអំពីបញ្ហា Bosnia – Herzegovina និងស៊ីរី។
ស្វែងរកដំណោះស្រាយដើម្បីអភិវឌ្ឍន៍ Bosnia – Herzegovina​ គ្រប់គ្រង​អាវុធ​គីមីនៅស៊ីរី - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ

តាងនាមភាគីវៀតណាម និងឥណ្ឌូនេស៊ី ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីលោក Dian Triansyah Djani បានចាត់ទុកថា Bosnia – Herzegovina ចាំបាច់ត្រូវពង្រឹងភាពជាអ្នកដឹកនាំនៅថ្នាក់មូលដ្ឋាន ក្នុងដំណើរការនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីផលប្រយោជន៍របស់ប្រជាជន ជំរុញឯកភាពជាតិ ដើម្បីការអភិវឌ្ឍ និងស្ថេរភាពរយៈពេលយូរអង្វែង ព្រមទាំងអះអាងថា គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ Bosnia – Herzegovina កីដូចជាគាំទ្រការស្វែងរកដំណោះស្រាយយូរអង្វែង និងប្រកបដោយចីរភាពនៅប្រទេសនេះ។

នាថ្ងៃដដែល ក្រុមប្រឹក្សាសន្តិសុខបានបើកកិច្ចប្រជុំតាមអនឡាញ ដើម្បីធ្វើការពិភាក្សាលើការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២១១៨ (ឆ្នាំ ២០១៣) របស់ក្រុមប្រឹក្សាសន្តិសុខស្តីពីបញ្ហាអាវុធគីមីនៅស៊ីរី។ ថ្លែងនៅឯកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានគណៈបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងសារជាថ្មីនូវទស្សនៈរបស់វៀតណាមអំពីបញ្ហាអាវុធគីមីនិយាយរួម ក្នុងនោះមានការថ្កោលទោសចំពោះរាល់សកម្មភាពប្រើប្រាស់អាវុធគីមី ក៏ដូចជាសង្កត់ធ្ងន់សារៈសំខាន់នៃការអនុវត្តន៍អនុសញ្ញាហាមប្រាមអាវុធគីមីយ៉ាងពេញលេញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ