ស្វែងរកទិសដៅសម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្មនៅវៀតណាម

(VOVWORLD) -នាថ្ងៃទី១៣មិថុនា កិច្ចប្រជុំលើកទី៣ រដ្ឋសភាវៀតណាមនីតិកាលទី១៤ចាប់ផ្តើមសម័យប្រជុំសួរ ដេញដោលនិងឆ្លើយការសួរដេញដោល។

ក្នុងរយៈពេលបីថ្ងៃទី១៣ ដល់ថ្ងៃទី១៥មិថុនា រដ្ឋមន្ត្រីទាំង៤រូប គឺរដ្ឋមន្ត្រីក្រ សួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ក្រសួងសុខាភិបាល ក្រសួងផែនការនិងវិនិ យោគ នឹងធ្វើការឆ្លើយសំនួរមួយចំនួនរបស់សមាជិក សមាជិការសភា។ អាស្រ័យ លើបញ្ហានីមួយៗ ឧបនាយករដ្ឋមន្ត្រីនឹងធ្វើការឆ្លើយការសួរដេញដោលនូវសំនួរ ចំណុះការទទួលខុសត្រូវរួមរបស់រដ្ឋាភិ បាល។

ស្វែងរកទិសដៅសម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្មនៅវៀតណាម - ảnh 1  រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Nguyen Xuan Cuong អញ្ជើញធ្វើការឆ្លើយការសួរដេញដោល

នាព្រឹកថ្ងៃទី១៣មិថុនា រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Nguyen Xuan Cuong ដែលជាសមាជិករដ្ឋាភិ បាលដំបួងដែលធ្វើការឆ្លើយការសួរដេញដោល ។ ខ្លឹមសារនៃការសួរដេញ ដោលនេះ គឺផ្តោតសំខាន់ទៅលើដំណោះ ស្រាយនិងដំណើរការអនុវត្តប្រ កបដោយប្រសិទ្ធភាពការរៀបចំរចនាសម្ព័ន្ធផ្នែក កសិកម្មឡើងវិញនាពេលខាងមុខ វិធានការលើកកំពស់គុណភាព ប្រសិទ្ធភាពនិង ការប្រកួតប្រជែងរបស់ផលិតផល ដោយមានការត ភ្ជាប់ផលិតកម្មជាមួយការប្រើ ប្រាស់ផលិតផល ឆ្ពោះទៅការអភិវឌ្ឍន៍កសិកម្មនិរន្តរភាព។

        ស្តីពីសក្កានុភាពផលិតជលផល រដ្ឋមន្ត្រី លោក Nguyen Xuan Cuong បានចាត់ទុកថា វៀតណាមមានប្រៀបខ្លាំងសម្រាប់អភិវឌ្ឍន៍ផ្នែកនេះ ប៉ុន្តែបញ្ហាប្រ ឈម បច្ចុប្បន្នគឺធ្វើយ៉ាងម៉េចដើម្បីប្រជាកសិករនិងសហគ្រាសមានការតភ្ជាប់គ្នា។

        “យើងខ្ញុំបានប្រគល់ឲ្យវិទ្យាស្ថានស្រាវជ្រាវនានាដោះស្រាយបញ្ហាពួជដោយ ម្ចាស់ការ។ នាយករដ្ឋមន្ត្រីបានអនុម័តលើមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់អំពីបង្គារនៅខេត្ត Bac Lieu មានទំហុំ៤០០ហិកតា។នៅទីនេះ យើងនឹងស្រាវជ្រាវ ផ្លាស់ប្តូរបច្ចេក ទេសនិងដំណើរការផលិតកម្ម។ ស្តីពីសក្កានុភាពផលិតជលផលនិយាយរួម គឺយើង គប្បីអនុវត្តត្រឹមត្រូវការរៀបចំផែនការមេ ដោយមិនអាចអភិ វឌ្ឍន៍ផលិតកម្មធ្វើឲ្យ មានផលប៉ះពាល់ដល់បរិស្ថានឡើយ”។

        ចូលរួមឆ្លើយក្នុងសម័យសួរដេញដោលនាព្រឹកថ្ងៃទី១៣មិថុនា ឧបនាយករដ្ឋ មន្ត្រី លោក Trinh Dinh Dung បាននិយាយដល់ដំណោះស្រាយមេសំដៅលើកកំពស់ការប្រកួតប្រជែងរបស់ផ្នែកកសិកម្មនិយាយរួមក្នុងនោះមានផលិត ផលកសិកម្ម។

        “មុនបង្អស់គឺត្រូវពង្រឹងរបៀបរបបព្រមៗគ្នាដើម្បីបង្កើតរកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍ ក្នុងនោះ បង្កលក្ខណៈងាយស្រួលឲ្យប្រជាកសិករនិងសហគ្រាសអាច ទាក់ទងផ្ទាល់ជាមួយប្រភពទុន ពន្ធនិងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លាស់ប្តូររូប សណ្ឋានបង្កើនកំណើនក្នុងកសិកម្ម។ ម្យ៉ាងវិញទៀត ត្រូវពិនិត្យឡើងវិញ យុទ្ធ សាស្ត្ររៀបចំផែនការមេរបស់ផលិតផលនានា សំដៅពង្រីកសក្កានុពល និងផ្លាស់ ប្តូរការប្រើប្រាស់វិទ្យាសាស្ត្របច្ចេកវិទ្យា”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ