ស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ២១ នាក់នៅឡាវនិងកម្ពុជា
(VOVWORLD) - ក្រុម K53 ខេត្ត KonTum បានស្វែងរកនិងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាម ចំនួន ២១ នាក់ ដែលបានពលីជីវិតនៅពេលដែលបានបំពេញភារកិច្ចនៅប្រទេសឡាវនិងកម្ពុជា។
អដ្ឋិធាតុត្រូវបានតម្កល់ទុកនៅឈាបនដ្ឋានស្រុក Ngoc Hoi (រូបថត៖ យោធភូមិភាគទី៥) |
បន្ទាប់ពីការស្វែងរកអស់រយៈពេល ៥ ខែ រហូតដល់ថ្ងៃទី ៧ ខែមេសា ក្រុម K53 ខេត្ត KonTum បានស្វែងរកនិងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាម ចំនួន ២១ នាក់ ដែលបានពលីជីវិតនៅពេលដែលបានបំពេញភារកិច្ចនៅប្រទេសឡាវនិងកម្ពុជា។
នាបច្ចុប្បន្ន អដ្ឋិធាតុទាំងនេះត្រូវបានបញ្ជូនទៅកាន់ស្រុក Ngoc Hoi ខេត្ត KonTum។ ក្នុងចំណោមអដ្ឋិធាតុយុទ្ធជនពលី ២១ នាក់ដែលត្រូវបានប្រមូលបានក្នុង រដូវប្រាំងឆ្នាំ ២០១៩ -២០២០ មានអដ្ឋិធាតុពយុទ្ធជនពលីចំនួន ៥ នាក់ ដែលប្រមូលបាននៅខេត្តចំនួន ៣ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងអដ្ឋិធាតុចំនួន ១៦ នាក់ទៀតត្រូវបានប្រមូលបាននៅស្រុកតាវែងខេត្តរតនគិរី (ព្រះរាជាណាចក្រកម្ពុជា) ផងដែរ។ សំណាកនៃអដ្ឋិធាតុដែលយកមកធ្វើតេស្ត AND ភាគច្រើនស្ថិតក្នុងស្ថានភាពល្អទាំងអស់ផងដែរ៕