សវនកម្មរដ្ឋវៀតណាមបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានសាយ លើកទី ៦
(VOVWORLD) - កិច្ចប្រជុំនេះដឹកនាំដោយសវនកម្មរដ្ឋម៉ាឡេស៊ីប្រធាន ASEANSAI សម្រាប់ដំណាក់កាល ២០២០-២០២១។
គណៈប្រតិភូសវនកម្មរដ្ឋវៀតណាម ដឹកនាំដោយអគ្គសវនកររង Ha Thi My Dung (រូបថត៖ qdnd.vn) |
នៅថ្ងៃទី ២៨ និង ២៩ ខែកក្កដាឆ្នាំ ២០២១ គណៈប្រតិភូសវនកម្មរដ្ឋវៀតណាមដឹកនាំដោយអគ្គសវនកររង Ha Thi My Dung បានចូលរួមកិច្ចប្រជុំជាន់ខ្ពស់លើកទី ៦ របស់អង្គការទីភ្នាក់ងារសវនកម្មកំពូលអាស៊ីអាគ្នេយ៍- ASEANSAI តាមទម្រង់អនឡាញ ។ កិច្ចប្រជុំនេះដឹកនាំដោយសវនកម្មរដ្ឋម៉ាឡេស៊ីប្រធាន ASEANSAI សម្រាប់ដំណាក់កាល ២០២០-២០២១។
នៅក្នុងកិច្ចប្រជុំនេះអគ្គសវនកររងរដ្ឋ លោកស្រី Ha Thi My Dung បានអះអាងថា សវនកម្មរដ្ឋវៀតណាមប្តេជ្ញាបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរឹតបន្តឹងទំនាក់ទំនងរវាងសមាជិក រួមចំណែកក្នុងការអនុវត្តប្រកបដោយជោគជ័យនូវគោលដៅដែលបានកំណត់របស់សហគមន៍ ASEANSAI៕