សវនកម្មវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយសវនកម្មរដ្ឋម៉ាឡេស៊ី

(VOVWORLD) - នារសៀលថ្ងៃទី១៧ខែកញ្ញា នៅទីក្រុងហាណូយ អគ្គសវនកររដ្ឋលោក Ho Duc Phoc អញ្ជើញជួប សន្ទនាជាមួយអគ្គសវនកររដ្ឋម៉ាឡេស៊ី លោកស្រី Madinah Binti Mohamad។

សវនកម្មវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយសវនកម្មរដ្ឋម៉ាឡេស៊ី - ảnh 1 អគ្គសវនកររដ្ឋវៀតណាម លោក Ho Duc Phoc អញ្ជើញទទួលជួបជាមួយលោកស្រី Madinah Binti Mohamad អគ្គសវនកររដ្ឋម៉ាឡេស៊ី (រូបថតៈ TTXVN )

អញ្ជើញថ្លែងនៅទីនេះ អគ្គសវនកររដ្ឋវៀតណាម លោក Ho Duc Phoc បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់ស្ថាប័នសវនកម្មរដ្ឋម៉ាឡេស៊ី នាពេលកន្លងទៅ ក្នុងកិច្ចការជួយឧបត្ថម្ភសវនការរដ្ឋវៀតណាម កសាងនិងឃ្លាំមើលវាយតម្លៃលើការអនុវត្តផែនការយុទ្ធសាស្ត្ររបស់អង្គការស្ថាប័នអយ្យការកំពូលអាស៊ីអាគ្នេយ៍ (ASEANSAI) ជួយឧបត្ថម្ភបណ្តុះបណ្តាលសវនកម្មរដ្ឋវៀតណាមអំពីជំនាញសវនកម្មតាមរយៈកម្មវិធីសហប្រតិបត្តិការបច្ចេកវិទ្យាម៉ាឡេស៊ីឧបត្ថម្ភដោយរដ្ឋាភិបាលម៉ាឡេ ស៊ី។

រីឯខ្លួនវិញ អគ្គសវនកររដ្ឋម៉ាឡេស៊ី នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយសវនកររដ្ឋ វៀតណាម តាមរយៈសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ ចែករំលែកជាមួយម៉ាឡេស៊ីក្នុងការកសាងកម្មវិធីបណ្តុះបណ្តាលអំពីសវនករបរិស្ថាន។ ទន្ទឹមជាមួយគ្នានោះ ក្នុងតួនាទីជាប្រធាន ASOSAI ដំណាក់កាល២០១៥-២០១៨ អគ្គសវនកររដ្ឋម៉ាឡេស៊ី លោក Madinah Mohamad បានអះអាងថា នឹងត្រៀមជាស្រេចចែករំលែកបទពិសោធន៍ជាមួយសវនកររដ្ឋវៀតណាមនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ