សៀវភៅខៀវការទូតរបស់ជប៉ុនឆ្នាំ ២០២៤ បន្តពង្រីកកិច្ចសហប្រតិបត្តិការជា​មួយអាស៊ាន

(VOVWORLD) - នាថ្ងៃទី ១៦ ខែមេសា ប្រទេសជប៉ុនបានប្រកាសសៀវភៅខៀវការទូតឆ្នាំ ២០២៤ ដែលបញ្ជាក់ពីការតំរង់ទិស ពង្រីកទំនាក់ទំនងជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និយាយរួម និងវៀតណាមនិយាយដោយឡែក។

ទាក់ទងនឹងទំនាក់ទំនងរវាងប្រទេសជប៉ុន និងអាស៊ាន សៀវភៅខៀវបានលើកឡើងពីកំណែថ្មីនៃគំនិតផ្តួចផ្តើមឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP) ដែលលោកនាយករដ្ឋមន្ត្រី Fumio Kishida បានប្រកាសកាលពីខែមីនាឆ្នាំ២០២៣ ដែលក្នុងនោះបានសង្កត់ធ្ងន់លើវិស័យអាទិភាពចំនួនបួននៃកិច្ចសហប្រតិបត្តិការ រួមមាន៖ កិច្ចសហប្រតិបត្តិការនាវាចរណ៍; ការតភ្ជាប់; ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព; ការតភ្ជាប់សេដ្ឋកិច្ច។

សៀវភៅខៀវការទូតរបស់ជប៉ុនឆ្នាំ ២០២៤ បន្តពង្រីកកិច្ចសហប្រតិបត្តិការជា​មួយអាស៊ាន - ảnh 1ខ្លឹមសារមួយចំនួននៅក្នុងសៀវភៅខៀវការទូតជប៉ុន ឆ្នាំ២០២៤។ រូបថត៖ NHK។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីខែកញ្ញាឆ្នាំ២០២៣ ជប៉ុនបានប្រកាសពីគំនិតផ្តួចផ្តើមនៃការតភ្ជាប់យ៉ាងទូលំទូលាយជប៉ុន-អាស៊ាន ដើម្បីពង្រីកបន្ថែមទៀតនូវទិដ្ឋភាពដែលភាគីទាំងពីរអាចតភ្ជាប់បាន។ ដោយឈរលើមូលដ្ឋាននោះ ក្នុងកិច្ចប្រជុំកំពូលពិសេសជប៉ុន-អាស៊ានកាលពីខែធ្នូឆ្នាំ២០២៣ ភាគីនានាបានគូសបញ្ជាក់ពីចក្ខុវិស័យថ្មីនៃកិច្ចសហប្រតិបត្តិការ និងផែនការអនុវត្តសកម្មភាពសហប្រតិបត្តិការទ្រង់ទ្រាយធំជាបន្តបន្ទាប់។

ស្តីពីទំនាក់ទំនងវៀតណាម-ជប៉ុន សៀវភៅខៀវបានចែងថា ក្នុងឱកាសរំលឹកខួប ៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣) ប្រទេសទាំងពីរមានសកម្មភាពជួបប្រាស្រ័យជាន់ខ្ពស់ជាច្រើន ដោយមានដំណើរទស្សនកិច្ចទៅវិញទៅមករបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ សៀវភៅខៀវបានគូសបញ្ជាក់ពីការសម្រេចចិត្តដំឡើងទំនាក់ទំនងរវាងប្រទេសទាំងពីរ ទៅជា "ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាពនិងវិបុលភាពនៅអាស៊ីនិងពិភពលោក" កាលពីខែវិច្ឆិកាឆ្នាំ២០២៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ