សៀវភៅសការពារជាតិជប៉ុនឆ្នាំ២០២១លើកឡើងជាលើកដំបូងនូវបញ្ហាតៃវ៉ាន់

(VOVWORLD) - សៀវភៅសបានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃកិច្ចសហប្រតិបត្តិការការពារ ជាតិជាមួយប្រទេសនានាដើម្បីរក្សា “តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកដ៏សេរីនិង បើកចំហ”។
សៀវភៅសការពារជាតិជប៉ុនឆ្នាំ២០២១លើកឡើងជាលើកដំបូងនូវបញ្ហាតៃវ៉ាន់ - ảnh 1សៀវភៅសការពារជាតិជប៉ុនឆ្នាំ២០២១។ (រូបថត៖ VOV ជប៉ុន)
នៅកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីព្រឹកថ្ងៃទី១៣ កក្កដា រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Nobuo Kishi បានរាយការណ៍ពីសៀវភៅសការពារជាតិឆ្នាំ២០២១។ លោកបាន ដកស្រង់ប្រតិបត្តិការយោធារបស់ចិននៅជុំវិញច្រកសមុទ្រតៃវ៉ាន់ (ចិន) ហើយប្រកាស ជាលើកដំបូងថា “ស្ថិរភាពនៃស្ថានភាពនៅជុំវិញតៃវ៉ាន់ (ចិន) គឺមានសារសំខាន់ចំពោះ សន្តិសុខជប៉ុន”។
សៀវភៅសបានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃកិច្ចសហប្រតិបត្តិការការពារ ជាតិជាមួយប្រទេសនានាដើម្បីរក្សា “តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកដ៏សេរីនិង បើកចំហ”។ បណ្ដាប្រទេសដែលជប៉ុននឹងជំរុញការផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការ រួម មានអាមេរិក អូស្ត្រាលី ឥណ្ឌា សមាគមន៍ប្រទេសអាស៊ាននិងប្រទេសអឺរ៉ុបផ្សេងៗ។
ពាក់ព័ន្ធដល់កូរ៉េខាងជើង ក៏ដូចនឹងរបាយការណ៍នៃឆ្នាំមុនដែរ ព្យុងយ៉ាងត្រូវ បានចាត់ទុកថា ជា “ការគំរាមកំហែងមួយដ៏ធ្ងន់ធ្ងរនិងជិតប្រព្រឹត្តឡើង” ចំពោះសន្តិ សុខរបស់ជប៉ុន ព្រមទាំងបកស្រាយថា “បច្ចេកវិទ្យានិងសមត្ថភាពកុលយុទ្ធរបស់ កូរ៉េខាងជើងកំពុងត្រូវបានលើកកំពស់យ៉ាងឆាប់រហ័ស”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ