ស្វ័យប្រវត្តិកម្ម គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់ការប្រកួតប្រជែងថ្នាក់ជាតិ

(VOVWORLD) - នារសៀលថ្ងៃទី ៨ តុលា នៅទីក្រុងហាណូយ សមាគមស្វ័យប្រវត្តិកម្មវៀតណាមបានរៀបចំពិធីរំលឹកខួបលើកទី ៣០ នៃការបង្កើត ដោយមានការចូលរួមពីសមាជិកជាច្រើននៅទូទាំងប្រទេស។

សមាគមស្វ័យប្រវត្តិកម្មវៀតណាម ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៤ នៅពេលដែលប្រទេសជាតិក្នុងសន្ទះនៃការផ្លាស់ប្តូរនិងបើកទ្វាចំហ។ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក សមាគមស្វ័យប្រវត្តិកម្មវៀតណាមបានបន្តពង្រីកទំនាក់ទំនងរបស់ខ្លួនជាមួយអង្គការ និងអាជីវកម្មក្នុងស្រុក និងបរទេសជាច្រើន។ ការតភ្ជាប់នេះបានបង្កើតកម្លាំងចលករដ៏រឹងមាំសម្រាប់ការអភិវឌ្ឍ រួមចំណែកជំរុញសេដ្ឋកិច្ចរបស់ប្រទេសជាតិ។

ស្វ័យប្រវត្តិកម្ម គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់ការប្រកួតប្រជែងថ្នាក់ជាតិ - ảnh 1ទិដ្ឋភាពនៃពិធីរំលឹកខួបលើកទី ៣០ នៃការបង្កើត។ រូបថត៖ ង៉ុក អាញ់

ថ្លែងមតិក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលោក Huynh Thanh Dat បានអះអាងថា ស្វ័យប្រវត្តិកម្មមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ផលិតកម្មឧស្សាហកម្មនៅវៀតណាមលើវិស័យជាច្រើន។ លោករដ្ឋមន្ត្រី Huynh Thanh Dat បានសង្កត់ធ្ងន់ថា៖ “បក្ស និងរដ្ឋបានកំណត់ថា ស្វ័យប្រវត្តិកម្មជាកត្តាសំខាន់មួយក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ជាតិ។ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅ សមាគមស្វ័យប្រវត្តិកម្មវៀតណាមបានបង្ហាញពីតួនាទីត្រួសត្រាយរបស់ខ្លួនក្នុងការអភិវឌ្ឍ និងអនុវត្តបច្ចេកវិទ្យាស្វ័យប្រវត្តិកម្មក្នុងវិស័យសេដ្ឋកិច្ច និងសង្គម។ ខ្ញុំអំពាវនាវឱ្យសមាគមស្វ័យប្រវត្តិកម្មវៀតណាមបន្តលើកកម្ពស់សមិទ្ធិផលរបស់ខ្លួន ចាប់យកនិន្នាការបច្ចេកវិទ្យាថ្មី មានភាពច្នៃប្រឌិត ត្រួសត្រាយបច្ចេកវិទ្យា និងតភ្ជាប់ពិភពលោក។

ស្វ័យប្រវត្តិកម្ម គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់ការប្រកួតប្រជែងថ្នាក់ជាតិ - ảnh 2ទិដ្ឋភាពនៃពិធីប្រគល់ពានរង្វាន់។ រូបថត៖ ង៉ុក អាញ់

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំនៃសមាគមន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមបានប្រគល់វិញ្ញាបនបត្រកម្មសិទ្ធបញ្ញា ដល់សមូហភាពនិងបុគ្គលមួយចំនួនដែលជាសមាជិកសមាគមស្វ័យប្រវត្តិកម្មវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ