ស្វ័យប្រវត្តិកម្មគឺជាអាទិភាពមួយរបស់រដ្ឋាភិបាលវៀតណាមក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
(VOVWORLD) - VCCA ២០២៤ មានសកម្មភាពចំនួន ៣៖ សន្និសីទវិទ្យាសាស្ត្រ ពិព័រណ៍អន្តរ ជាតិ និងវេទិកាធុរកិច្ច ដើម្បីតភ្ជាប់និងពង្រីកប្រសិទ្ធភាពនៃការតភ្ជាប់រវាងអ្នកគ្រប់គ្រង អ្នកវិទ្យាសាស្ត្រ និងសហគ្រាស៕
ស្តង់ទំនិញមួយនៅពិព័រណ៍អំពីស្វ័យប្រវត្តិកម្ម (VCCA) ឆ្នាំ២០២៤។ |
កាលពីថ្ងៃទី ១០ ឧសភា នៅទីក្រុង Hai Phong សមាគមន៍ស្វ័យប្រវត្តិកម្ម វៀតណាម (VAA) មន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទីក្រុង Hai Phong សាកលវិទ្យា ល័យនាវាចរណ៍វៀតណាម និងក្រុមហ៊ុនភាគហ៊ុន Vietfair បានបានសម្របសម្រួល បើកសន្និសីទវិទ្យាសាស្ត្រលើកទី ៧ ស្តីពី ការគ្រប់គ្រងស្វ័យប្រវត្តិកម្ម (VCCA) ឆ្នាំ ២០២៤។ VCCA ឆ្នាំ ២០២៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែឧសភា ដោយ ប្រធានបទ "ស្វ័យប្រវត្តិកម្ម និងបរិវត្តកម្មឌីជីថល ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតង"។
ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមលោក Huynh Thanh Dat បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងរដ្ឋាភិបាលជានិច្ចកាលយកចិត្ត ទុកដាក់ដល់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដោយ ចាត់ទុកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជា គោលនយោបាយជាតិចម្បង ក្នុងនោះស្វ័យប្រវត្តិកម្មគឺជាអាទិភាពមួយក្នុងយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ សន្និសីទវិទ្យាសាស្ត្រស្តីពីការគ្រប់គ្រងស្វ័យ ប្រវត្តិកម្ម គឺជាវេទិកាដ៏ធំ ដោយមានកិត្យានុភាពក្នុងស្រុកនិងអន្តរជាតិ ក្នុងវិស័យគ្រប់ គ្រងនិងស្វ័យប្រវត្តិកម្ម។
VCCA ២០២៤ មានសកម្មភាពចំនួន ៣៖ សន្និសីទវិទ្យាសាស្ត្រ ពិព័រណ៍អន្តរ ជាតិ និងវេទិកាធុរកិច្ច ដើម្បីតភ្ជាប់និងពង្រីកប្រសិទ្ធភាពនៃការតភ្ជាប់រវាងអ្នកគ្រប់គ្រង អ្នកវិទ្យាសាស្ត្រ និងសហគ្រាស៕