ស្វីសកំណត់កាលបរិច្ឆេទរៀបចំកិច្ចប្រជុំសន្តិភាពនៅអ៊ុយក្រែន

(VOVWORLD) - តាមនោះ កិច្ចប្រជុំនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ មិថុនានៅរមណីយដ្ឋាន Bürgenstock ជាយទីក្រុង Lucerne ។
ស្វីសកំណត់កាលបរិច្ឆេទរៀបចំកិច្ចប្រជុំសន្តិភាពនៅអ៊ុយក្រែន - ảnh 1កិច្ចប្រជុំនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ មិថុនានៅរមណីយដ្ឋាន Bürgenstock ជាយទីក្រុង Lucerne ។ រូបថត៖ Keystone

នាថ្ងៃទី ១០ មេសា រដ្ឋាភិបាលស្វីសបានប្រកាសថា នឹងរៀបចំកិច្ចប្រជុំកំពូលនាខែមិថុនាខាងមុខ ដើម្បីពិភាក្សាអំពីសន្តិភាពនៅអ៊ុយក្រែន។ ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំនេះ ចាប់តាំងពីដើមឆ្នាំនេះ ស្វីសបានរៀបចំកិច្ចពិភាក្សាជាច្រើនជាមួយសហភាពអឺរ៉ុប (EU) បណ្ដាប្រទេសជាសមាជិកនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ (G7) និងប្រទេសមួយចំនួនដូចជា៖ ចិន ឥណ្ឌា ដើម្បី ស្វែងរកការគាំទ្រពីប្រទេសទាំងនេះ។ ក្នុងសេចក្តីប្រកាសថ្មីៗ ក្រុមប្រឹក្សាសហព័ន្ធស្វីសបានលើកច្បាស់ថា គំនិតផ្ដួចផ្ដើមរៀបចំកិច្ចប្រជុំទទួលបានការគាំទ្រពីប្រទេសជាច្រើន។ តាមនោះ កិច្ចប្រជុំនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ មិថុនានៅរមណីយដ្ឋាន Bürgenstock ជាយទីក្រុង Lucerne ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយផ្អែកលើសំណើ ១០ ចំណុចរបស់ប្រធានាធិបតីអ៊ុយក្រែនដើម្បីបញ្ចប់ជម្លោះ។ រដ្ឋមន្ត្រីការបរទេសស្វីស លោក Ignazio Cassis ធ្លាប់បាននិយាយថា គោលដៅនៃកិច្ចប្រជុំគឺសម្រាប់ភាគីនានាត្រៀមរៀបចំអនុវត្តន៍ដំណើរសន្តិភាពនៅអ៊ុយក្រែនជាមួយរុស្ស៊ីនាពេលវេលាសមស្របផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ