(VOVworld) - នាព្រឹកថ្ងៃទី២ មិថុនា នៅខុទ្ទកាល័យរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តី
វៀតណាមលោក Hoang Trung Hai បានទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តី ការបរទេស
ស្វីសលោក Didier Burkhalter ដែលកំពុងអញ្ជើញមកបំពេញទស្សន កិច្ចការងារនៅ
វៀតណាម។លោក Hoang Trung Hai បានសំដែងគោលបំណងថាស្វីសបន្តជំរុញខ្លាំង
ការផ្លាស់ប្ដូរពាណិជ្ជកម្ម សហប្រតិបតិ្តការអនុវត្តគំរោងការណ៍ ODA FDI នានានៅ
វៀតណាម គាំទ្រនិងជំរុញថែមទៀតការចរចារលើកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរី
រវាងវៀតណាមនិងប្លុកពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ។រីឯខ្លួនវិញ លោក Didier
Burkhalter បានអះអាងថា ស្វីសជានិច្ចកាលគោរព ការបង្កើនកិច្ចសហប្រតិបតិ្តការ
ជាមួយវៀតណាម និងការបើកសម្ភោធអគ្គស្ថាន កុងស៊ុលស្វីសប្រចាំនៅទីក្រុង
ហូជីមិញជាភស្តុតាង១។លោក Didier Burkhalter បានសង្កត់ធ្ងន់ថា៖ ស្វីសគាំទ្រ
វៀតណាមក្នុងការធ្វើសមាហរណកម្មក្នុងសេដ្ឋ កិច្ចអន្តរជាតិយ៉ាងទូលំទូលាយ។
|
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Hoang Trung Hai (ខាងឆ្វេង)និង
រដ្ឋមន្រ្តីការបរទេសស្វីសលោក Didier Burkhalter |
ស្ដីពីបញ្ហាសមុទ្រខាងកើតដែលកំពុងមានបំរ៉ែបំរួលដ៏ស្មុគស្មាញដោយអំពើរំលោភ
ច្បាប់របស់ចិននាពេលកន្លងទៅ ឧបនាយករដ្ឋមន្រ្តី Hoang Trung Hai និងរដ្ឋមន្រ្តី
Didier Burkhalter បានអះអាងថា វៀតណាមនិងស្វីសសុទ្ធតែមាន ទស្សនៈដូចគ្នា
ថា ត្រូវគោរពច្បាប់អន្តរជាតិ ក្រមប្រតិបតិ្តនានា និងត្រូវធានាសេរី ភាព សន្តិសុខ
ខាងនាវាចរណ៍ អាកាសចរណ៍នៅក្នុងតំបន់ដែលត្រូវបានចាត់ទុក ជាខ្សែផ្លូវ
ពាណិជ្ជកម្មដ៏សែនសំខាន់លើពិភពលោក៕