ស្វីសនៅតែរក្សាចំណាត់ថ្នាក់លេខមួយដែលមានចំនួនអ្នកមានច្រើនបំផុតនៅលើពិភពលោក

(VOVWORLD) - ជាមួយនឹងទ្រព្យសម្បត្តិជាមធ្យមរបស់មនុស្សពេញវ័យប្រមាណ ៥៦៤.៦៥០ ដុល្លារអាមេរិក ប្រទេសស្វីសនៅតែបន្តក្លាយជាប្រទេសដែលមានចំនួនអ្នកមានច្រើនបំផុតនៅលើពិភពលោកដោយឈរនៅលំដាប់ទី ១ នៅលើសកលលោកនៃតារាងចំណាត់ថ្នាក់នៃរបាយការណ៍របស់ Global Weath Report ដែលធ្វើឡើងដោយធនាគារ Credit Suisse ។
ស្វីសនៅតែរក្សាចំណាត់ថ្នាក់លេខមួយដែលមានចំនួនអ្នកមានច្រើនបំផុតនៅលើពិភពលោក - ảnh 1 សនៅតែរក្សាចំណាត់ថ្នាក់លេខមួយដែលមានចំនួនអ្នកមានច្រើនបំផុតនៅលើពិភពលោក (រូបថត៖ btcnn.com)

លទ្ធផលស្រាវជ្រាវរបស់ Credit Suisse បានប្រកាសនាថ្ងៃទី ២១ ខែតុលាអំពីកំរិតមានទ្រព្យសម្បត្តិសម្រាប់ក្រុមគ្រួសារនៅទូទាំងពិភពលោក បានបង្ហាញថាប្រាក់ចំណូលជាមធ្យមរបស់មនុស្សពេញវ័យស្វីសបានកើនឡើងជាមធ្យម ១៧.៧៩០ ដុល្លារអាមេរិកក្នុងរយៈមួយឆ្នាំកន្លងមក ដែលជាកំរិតកើនឡើងធំបំផុតដែលត្រូវបានកត់សម្គាល់ទូទាំងសកលលោក។ មូលហេតុគឺដោយសារ     អត្រាប្តូរប្រាក់រវាងហ្វ្រង់ស្វ៊ីសនិងប្រាក់ដុល្លារអាមេរិកមានភាពខុសប្លែកគ្នាតាមទិសដែលមានផលប្រយោជន៍សម្រាប់បណ្តាប្រទេសអឺរ៉ុបខាងលិចនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ