ស្វីសផ្ដល់ជំនួយសុខាភិបាលចំនួន១៣តោនជូនវៀតណាម

(VOVWORLD) - កញ្ចប់ជំនួយឧបត្ថម្ភនេះមានតម្លៃប្រមាណ៥,៤លានដុល្លាអាមេរិក (ស្មើនឹង១២៥ពាន់លានដុង) រួមមានម៉ាស៊ីនជំនួយដង្ហើមចំនួន ៣០គ្រឿង ឧបករណ៍ធ្វើតេស្តអង់ទីហ្សែនចំនួន៥០ម៉ឺនឈុត ម៉ាស់ការពារមេរោគចំនួន៣០ម៉ឺនម៉ាស់។
ស្វីសផ្ដល់ជំនួយសុខាភិបាលចំនួន១៣តោនជូនវៀតណាម - ảnh 1កញ្ចប់ទំនិញជាជំនួយសុខាភិបាលរបស់ស្វីសផ្ដល់ជូនវៀតណាម។ (រូបថត៖ baoquocte.vn)

នាព្រឹកថ្ងៃទី១៣ ខែសីហា កញ្ចប់ទំនិញ ជាជំនួយសុខាភិបាលចំនួន១៣តោនរបស់រដ្ឋាភិបាលស្វីសផ្ដល់ជូនវៀតណាម បានមកដល់ព្រលានយន្តហោះ Tan Son Nhat ទីក្រុងហូជីមិញ។ កញ្ចប់ជំនួយឧបត្ថម្ភនេះមានតម្លៃប្រមាណ៥,៤លានដុល្លាអាមេរិក (ស្មើនឹង១២៥ពាន់លានដុង) រួមមានម៉ាស៊ីនជំនួយដង្ហើមចំនួន៣០គ្រឿង ឧបករណ៍ធ្វើតេស្តអង់ទីហ្សែនចំនួន៥០ម៉ឺនឈុត ម៉ាស់ការពារមេរោគចំនួន៣០ម៉ឺនម៉ាស់ ដែលត្រូវបានអនុប្រធានាធិបតី រដ្ឋមន្រ្តីការបរទេសស្វីសលោក Ignazio Cassis ប្រកាសនៅក្នុងជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦ ខែសីហា ក្នុងឱកាសរំលឹកខួបលើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូតនិងខួបគម្រប់៣០ឆ្នាំនៃទំនាក់ទំនងសហប្រតិបត្តិការអភិវឌ្ឍរវាងវៀតណាម-ស្វីស។

ភាគីស្វីសក៏បានសម្ដែងនូវការចែករំលែកការលំបាកហើយគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការឆ្លើយតបនឹងការផ្ទុះរាលដាលនៃជម្ងឺកូវីដ ១៩ នាពេលថ្មីៗនេះ ព្រមទាំងជឿជាក់ថា វៀតណាមនឹងជំនះលើរលកកូវីដ ១៩ លើកនេះក្នុងពេលឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ