(VOVworld) - តាមសេចក្ដីអញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស
វៀតណាមលោក Pham Binh Minh រដ្ឋមន្រ្តីការបរទេសស្វីសលោក Didier Burkhalter បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃ ទី១ដល់ទី២
មិថុនា។នៅជំនួបចរចារនាព្រឹកថ្ងៃទី២ មិថុនា លោកDidier Burkhalter បានអះអាង
ថា រដ្ឋាភិបាលស្វីសមានគោលបំណងជំរុញខ្លាំងទំនាក់ទំនងសហប្រតិបតិ្តការប្រ
កបដោយប្រសិទ្ធភាពជាមួយវៀតណាម។ភាគីទាំង២បានឯកភាពថា នឹងបង្កើន
ការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បន្តអនុវត្តយន្តការជួប សន្ទនាអំពីនយោ
បាយដែលមានស្រាប់រវាងក្រសួងការបរទេសទាំង២ សហការរៀបចំសកម្មភាព
រំលឹកខួបអនុស្សាវរីយ៍លើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការ ទូតនាឆ្នាំ២០១៦។ភាគីទាំង២ក៏បានឯកភាពលើកទឹកចិត្តនិងបង្កលក្ខណៈងាយស្រួលសំរាប់អង្គភាព
អាជីវកម្មនៃប្រទេសទាំង២បង្កើនការជួបប្រាស្រ័យ ស្វែង យល់ទីផ្សារ ផ្សាភ្ជាប់
កិច្ចសហប្រតិបតិ្តការ ជាពិសេសក្នុងវិស័យដែលភាគីទាំង២មាន ឧត្តមភាពនិង
តម្រូវការ។
|
ជំនួបចរចាររវាងក្រសួងការបរទេសវៀតណាមនិងស្វីស |
ស្ដីពីបញ្ហាសមុទ្រខាងកើត ភាគីទាំង២បានចែករំលែកការព្រួយបារម្ភអំពីរាល់បំរ៉ែ
បំរួលនាពេលថ្មីៗនេះ ហើយសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការធានាសន្តិភាព
ស្ថិរភាព រក្សាសន្តិសុខ សុវត្ថិភាពនិងសេរីភាពខាងនាវាចរណ៍ អាកាសចរណ៍នៅ
សមុទ្រខាងកើត ឲ្យសមស្របនឹងច្បាប់អន្តរជាតិ ជាពិសេសគឺអនុ សញ្ញាអ.ស.ប
ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ក៏ដូចជាសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបតិ្តការរបស់ ភាគីទាក់ទិននានានៅសមុទ្រខាងកើត (DOC) ផងដែរ៕