ស្វីសលុបចោលការបង្កកគណនីរបស់អ៊ីរ៉ង់

(VOVworld) - ស្វីសបានលុបចោលការបង្កកលើគណនីរបស់អ៊ីរ៉ង់ក្រោយពីបទដាក់
ទ័ណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងតេអេរ៉ង់ត្រូវបានលុបចោលដោយអាមេរិកនិងសហ
ភាពអឺរ៉ុប (EU)។តាមការស្ថិតិ នាបច្ចុប្បន្នអ៊ីរ៉ង់មានគណនីប្រាក់ក្នុងតំលៃសរុបចំនួន
៣០ពាន់លានដុល្លាអាមេរិកដែលត្រូវបង្កកនៅធនាគារផ្សេងៗលើពិភពលោក។
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ក៏បានបើកចេញឱកាសធ្វើអាជីវកម្ម វិនិយោគថ្មី
តាមនោះក្រុមហ៊ុនស្វីសមួយចំនួនកំពុងសង្ឃឹមថា អាចនាំមុខនៅទីផ្សារថ្មីពោរ
ពេញទៅដោយសក្ដានុភាពនៅអ៊ីរ៉ង់នោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ