សាស្ត្រាចារ្ស Ngo Bao Chau ជួបសំណេះសំណាលជាមួយនិស្សិតទីក្រុងហូជីមិញ
(VOV) /  
|
សាស្ត្រាចារ្ស Ngo Bao Chau ជួបសំណេះសំណាលជាមួយនិស្សិតទីក្រុងហូជីមិញ (vov.vn) |
VOV-ក្នុងក្របខ័ណ្ឌវេទិការអាស៊ាន-កាណាដាឆ្នាំ២០១៣នាយប់ថ្ងៃទី២១សីហានៅមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមសាស្ត្រនិងមនុស្សសាស្ត្រទីក្រុង
ហូជីមិញ សាស្ត្រាចារ្សគណិតវិទ្យា Ngo Bao Chau បានជួបសំណេះសំណាល
ជាមួយនិស្សិតទីក្រុងអំពីប្រធានបទ ការជួបគ្នារវាងវិទ្យាសាស្ត្រនិងសិល្បៈ។ ប្រធានបទនេះបានធ្វើឲ្យនិស្សិតជាច្រើនកោតសរសើរអំពីការយល់ដឹងក៏ដូចជា
ការវាយតំលៃបញ្ហាដោយឡែករបស់សាស្ត្រចារ្សគណិតវិទ្យា។
ក្នុងតួនាទីជាអ្នកប្រមូលផ្ដុំនិងដាក់សំណួរចំពោះសាស្ត្រាចារ្ស Ngo Bao Chau
អ្នកការទូត Ton Nu Thi Ninh បានឲ្យដឹងអំពីគំនិតរបស់ខ្លួនថា៖
“ខ្ញុំចាប់អារម្មណ៍ខ្លាំងពេលបានឃើញថា កំពូលអ្នកវិទ្យាសាស្ត្រមួយរូបបាន
មានការចែករំលែកសង្គមជាមួយអ្នកផ្សេងៗទៀត។ សាស្ត្រាចារ្សកំពុងបានបើក
ចំហរទឹកចិត្តនិងការយល់ដឹងរបស់ខ្លួនចំពោះសង្គមវៀតណាម។ ប្រការនោះថ្លៃថ្លា
ណាស់៕”
-VOV