សាសនា Cao Dai ជានិច្ចកាលរួមដំណើរជាមួយការអភិវឌ្ឍន៍របស់ប្រទេសជាតិ

សាសនា Cao Dai ជានិច្ចកាលរួមដំណើរជាមួយការអភិវឌ្ឍន៍របស់ប្រទេសជាតិ - ảnh 1
សាសនា Cao Dai ជានិច្ចកាលរួមដំណើរជាមួយការអភិវឌ្ឍន៍របស់ប្រទេសជាតិ

(VOV)_នាថ្ងៃទី២៣ វិច្ឆិកា ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្យមាតុភូមិវៀត ណាម លោក Nguyen Thien Nhan បានផ្ញើសារលិខិត អបអរសាទរ ​បណ្ដា​អ្នកមុខ
អ្នកការ និងអ្នកកាន់សាសនា Cao Dai គ្រប់រូប ក្នុងឱកាសរំលឹកខួប​អនុស្សាវរីយ៍ 
លើកទី៩០ទិវាបង្កើតសាសនា Cao Dai។ ក្នុងសារលិខិតនេះ ​លោក Nguyen Thien
 Nhan បានអះអាងថា៖ ក្នុងរយៈពេល៩០ឆ្នាំកសាងនិង​អភិវឌ្ឍន៍ ​ជាមួយប្រពៃណី
ស្នេហារជាតិ ផ្សាភ្ជាប់ រួមដំណើរជាមួយប្រជាជាតិ ប្រជា​ពលរដ្ឋកាន់សាសនា Cao
Dai បានលើកកំពស់ស្មារតីស្នេហារជាតិ ​សាមគ្គី​ភាព​រួមជាមួយប្រជាជនគ្រប់ស្រ
ទាប់តស៊ូប្រឆាំងសត្រូវឈ្លានពាន ការពារប្រទេស​ជាតិ។ សាសនា Cao Dai ជានិច្ច
កាលអនុវត្តល្អគោលការណ៍របស់បក្ស  គោល​នយោ​បាយច្បាប់​របស់រដ្ឋ សកម្ម
ចូលរួមបណ្ដាចលនាប្រឡងប្រណាំងស្នេហារជាតិ ។ ​ប្រធានរណសិរ្យមាតុភូមិ
វៀតណាមបានសម្ដែងជំនឿជាក់ថា៖នាពេលខាងមុខនេះ ប្រជាពលរដ្ឋនឹងបន្តពង្រី
កកម្លាំងផែនមហាសាមគ្គីជាតិ កសាងជីវភាព​រស់នៅប្រកបដោយសេចក្ដីសុខខាង
ផ្លូវលោកផង និងខាង​ផ្លូវធម៌​ រួមចំណែកយ៉ាង​សកម្ម ក្នុងបុព្វហេតុកសាងនិងការពារ 
ផ្លាស់ប្តូរថ្មី​ ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ