សាសនិកកាតូលិកចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ

(VOVWORLD) - នាថ្ងៃទី ២៤ ខែធ្នូ ក្រុមការងារនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ  វៀតណាមដឹកនាំដោយលោក Tran Thanh Man - ប្រធានគណៈកម្មាធិការមជ្ឈឹម  រណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញទៅសួរសុខទុក្ខនិងអបអរសាទរបុណ្យណូអែលឆ្នាំ ២០២០ នៅវិមានប៊ីស្សព Phat Diem ស្រុក Kim Son ខេត្ត Ninh Binh។
សាសនិកកាតូលិកចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ - ảnh 1លោក Tran Thanh Man   ថតរូបទុកជាអនុស្ាសវរីយ៍ជាមួយប្រធានវិមានប៊ីស្សព Phat Diem ស្រុក Kim Son ខេត្ត Ninh Binh (ប្រភព៖mattran.org.vn )

នាពេលខាងមុខ លោក Tran Thanh Man  បានមានប្រសាសន៍ថាក្នុង       បរិបទនៃការរីករាលដាលជំងឺកូវីដ១៩ ក៏ដូចជាផលប៉ះពាលយ៉ាងធ្ងន់ធ្ងរពីគ្រោះមហន្តរាយធម្មជាតិវៀតណាមនៅតែទទួលបានជោគជ័យជាច្រើនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ព្រមទាំងធានាសន្តិសុខសង្គម។

ដើម្បីទទួលបានជោគជ័យទាំងនេះ មានការចូលរួមចំណែកពីសំណាក់គ្រីស្តបរិស័ទនៅទូទាំងប្រទេស ក្នុងនោះមានតំបន់សាសនិកកាតូលិក Phat Diem។ សាសនិកកាតូលិកបានចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ ដូចជាធ្វើបានល្អក្នុងការងារសប្បុរសធម៌មនុស្សធម៌និងថែទាំកុមារដែលជួបការលំបាក ព្រមទាំងបំផុសចលនាបរិច្ចាគកែវភ្នែកដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងក្នុងសហគមន៍ដោយជួយនាំពន្លឺដល់មនុស្សជាច្រើនទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ