សិស្សានុសិស្សជាង២៣លាននាក់ក្នុងទូទាំងប្រទេសអបអរសាទរពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា២០១៨-២០១៩

(VOVWORLD) -  នាព្រឹកថ្ងៃទី៥ខែកញ្ញា សិស្សានុសិស្សជាង ២៣លាននាក់ក្នុងទូទាំងប្រទេសបានចូលរួមអបអរសារទរពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា២០១៨-២០១៩។

សិស្សានុសិស្សជាង២៣លាននាក់ក្នុងទូទាំងប្រទេសអបអរសាទរពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា២០១៨-២០១៩ - ảnh 1 ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ Viet Cuong)

នាព្រឹកថ្ងៃទី ៥ ខែកញ្ញា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញចូលរួមពិធីបើកបវសនកាល ឆ្នាំសិក្សាថ្មី 2018-2019 នៅសាលាវិទ្យាល័យ Chu Van An នៅទីក្រុងហាណូយ។ 

អញ្ជើញថ្លែងមតិ និង ទូងស្គ បើកបវសនកាល ឆ្នាំសិក្សាថ្មី 2018-2019 នៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានលើកច្បាស់ថា ឆ្នាំសិក្សា 2018-2019 មានអត្ថន័យដ៏សំខាន់ចំពោះផ្នែកអប់រំនៃប្រទេសជាតិ ក្នុងការអនុវត្តន៍រាល់ភារកិច្ច ដំណោះស្រាយផ្លាស់ប្ដូរថ្មីជាសារវន្តលើផ្នែកអប់រំ និងបណ្ដុះបណ្ដាលឲ្យព្រមៗគ្នា និងឆ្លើយតបនឹងតម្រូវការបណ្ដុះបណ្ដាលប្រភពធានធានមនុស្សដែលមានគុណភាពខ្ពស់ ដើម្បីបម្រើបុព្វហេតុ ឧស្សាហូបនីយកម្មនិងទំនើបភារួបនីយកម្ម និងធ្វើសមាហរណកម្មអន្តរជាតិនៃប្រទេសជាតិ។

សិស្សានុសិស្សជាង២៣លាននាក់ក្នុងទូទាំងប្រទេសអបអរសាទរពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា២០១៨-២០១៩ - ảnh 2 ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញវាយស្គរបើកបវេសនកាលថ្មីឆ្នាំសិក្សា ២០១៨-២០១៩ (រូបថតៈ Viet Cuong)

ក្នុងស្មារតីនេះ លោក Tran Dai Quang បានលើកសំណើរថា៖ “ផ្នែកអប់រំគប្បីខិតខំប្រឹងប្រែងបង្រៀន សិក្សារៀនសូត្រឲ្យបានល្អ លើក កម្ពស់គុណភាពគ្រប់គ្រង ផ្លាស់ប្ដូរថ្មិវិធីសាស្រ្តបង្រៀនតាមទិសទំនើប ជួយ ឲ្យ សិស្សានុសិស្ស អភិវឌ្ឍន៍គំនិតច្នៃប្រឌិត ឯករាជ្យ និង សមត្ថភាព សិក្សា រៀន សូត។ អភិវឌ្ឍន៍វប្បធម៌អានឲ្យខ្លាំងក្លាថែមទៀត រួមចំណែកបំពាក់បំប៉ន ចំណេះ ដឹងដ៏ ទូលំទូលាយសម្រាប់សិស្សានុសិស្សផងដែរ”។

ប្រធានរដ្ឋ លោកTran Dai Quang ស្នើឱ្យក្រសួង ស្ថាប័ន អង្គភាព និង អាណាព្យាបាលនានា គប្បីបន្តយកចិត្តទុកដាក់ ថែទាំបុព្វហេតុ អប់រំ បណ្តុះបណ្តាល និងបង្កភាពងារយស្រួលខាងមូលដ្ឋាន  សម្ភារៈ សិក្សារជូន សិស្សានុសិស្ស។ ទន្ទឹមនឹងនេះ យកចិត្តទុកដាក់ថែទាំដល់សិស្សានុសិស្សដែលជាកូនចៅរបស់ជនពិការយុទ្ធជនជម្ងឺ និងក្រុមគ្រួសារមាន ស្ថានភាព លំបាកពិសេសផងដែរ។

សិស្សានុសិស្សជាង២៣លាននាក់ក្នុងទូទាំងប្រទេសអបអរសាទរពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា២០១៨-២០១៩ - ảnh 3នាយករដ្ឋមន្ត្រី លោក  Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធីបើកបវេសនកាលនៅអន្តេវាសិកដ្ឋាន Tu Mo Rong (រូបថតៈ Vu Dung)

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមនិងវាយស្គរបើកបវេសន កាលថ្មី និងចូលរួមអបអរសាទរជាមួយសិស្សនិងគ្រូសាលាអន្តេវាសិកដ្ឋាន Tu Mo Rong នៅស្រុក Tu Mo Rong ខេត្ត Kun Tum។ នៅទីនេះ នាយករដ្ឋមន្ត្រីមានបំណង ចង់ឲ្យសិស្សនិងគ្រូសាលាអន្តេវាសិកដ្ឋាន Tu Mo Rong ខិតខំប្រឹងប្រែងនិងមានការប្តេជ្ញាខ្ពស់ថែមទៀត ដើម្បីលើកកម្ពស់គុណភាពបង្រៀននិងសិក្សារៀនសូត្រក្នុងស្ថានភាពថ្មី។

សិស្សានុសិស្សជាង២៣លាននាក់ក្នុងទូទាំងប្រទេសអបអរសាទរពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា២០១៨-២០១៩ - ảnh 4 នាយករដ្ឋមន្ត្រីអញ្ជើញវាយស្គរបើកបវេសនកាលឆ្នាំសិក្សាថ្មី (រូបថតៈ Vu Dung)

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជូនសៀវភៅ៥០០ឈុតចំពោះ សិស្សទាំងអស់ក្នុងសាលាផងដែរ។

ក៏នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញវាយស្គរបើកបវេសនកាលថ្មីឆ្នាំសិក្សា២០១៨-២០១៩និងលើកតម្កើងសិស្សឆ្នើមនៅអនុវិទ្យាល័យជំនាញ Le Hong Phong ទីក្រុងហូជីមិញ។

សិស្សានុសិស្សជាង២៣លាននាក់ក្នុងទូទាំងប្រទេសអបអរសាទរពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា២០១៨-២០១៩ - ảnh 5 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ថ្លែងមតិក្នុងពិធី 

ក្នុងពេលជាមួយគ្នានោះ ចូលរួមពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា២០១៨-២០១៩ នៅអនុវិទ្យាល័យ Hai Ba Trung ទីក្រុង Phuc Yen ខេត្ត Vinh Phuc ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា៖ “ផ្នែកអប់រំ ខេត្ត Vinh Phuc គប្បីបន្តពង្រីកប្រពៃណីដ៏ល្អប្រសើរនិងលទ្ធផលដែលទទួលបាន ជំនះពុះពាររាល់ការលំបាក ប្រឡងប្រណាំងបង្រៀនល្អ សិក្សារៀនសូត្រល្អ ដើម្បីបំពេញល្អភារកិច្ចនៃឆ្នាំសិក្សាថ្មី។ ត្រូវប្តេជ្ញារក្សារឹងនាំនូវតួនាទីជាអង្គភាពនាំមុខទូទាំងប្រទេស អំពីការងារអប់រំនិងបណ្តុះបណ្តាល ប្រមូលផ្តុំ កសាងជួរគ្រូបង្រៀននិងកម្មាភិបាលគ្រប់គ្រង ជាពិសេស កសាងបរិយាកាសអប់រំ គ្រប់ជ្រុងជ្រោយទាំងវប្បធម៌ សីលធម៌ បញ្ញា តាមសាលាទាំងអស់ទូទាំងខេត្តផងដែរ”។

សិស្សានុសិស្សជាង២៣លាននាក់ក្នុងទូទាំងប្រទេសអបអរសាទរពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា២០១៨-២០១៩ - ảnh 6 ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung អញ្ជើញវាយស្គរបើកបវេសនកាលឆ្នាំសិក្សាថ្មី (រូបថតៈ Van Hieu)

មុនថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ មានសាលាមួយចំនួនលើទូទាំងប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយគ្រោះទឹកជំនន់។ ថ្វីត្បិតតែ បច្ចុប្បន្ននេះ ការជំនះពុះពាះលើផលវិបាកកំពុងជួបប្រទះនឹងឧបស័គ្គជាច្រើនក៏ដោយ ប៉ុន្តែតំបន់ទាំងអស់នៅខិតខំប្រឹងប្រែងដើម្បីសិស្សានុសិស្សអាចចូលរួមបើកបវេសនកាលតាមកាលវិភាគ។ លោកគ្រូ  Nguyen Huu Dung នាយករង សាលាអន្តេវាសិកដ្ឋាន នៃអនុវិទ្យាល័យ Ta Hoc បានឲ្យដឹងថា៖ “គោលដៅរបស់សាលា គឺបន្ទាប់ពីបើកបវេសន កាលរួចរាល់ សាលានឹងបន្តការបោសសំអាតនិងស្ថិរភាពមូលដ្ឋានសំភារៈ។ តាមគម្រោង មួយសប្តាហ៍ទៀត  សាលានឹងដំណើរការឡើងវិញការសិក្សា”។

ក្នុងឆ្នាំសិក្សាថ្មី ២០១៨-២០១៩ ផ្នែកអប់រំបន្តអនុវត្តន៍នូវក្រុមដំណោះស្រាយចំបាច់ សំដៅលើកកម្ពស់គុណភាពអប់រំ អនុវត្តន៍ត្រឹមត្រូវសណ្តាប់ធ្នាប់ ប្រជាធិបតេយ្យក្នុងសាលា កសាងបរិយាកាសអប់រំសុវត្ថភាពនិងស្និទ្ធស្នាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ