សិស្សានុសិស្សវៀតណាមចំនួន៦នាក់ដែលចូលរួមអូឡាំពិកគណិតវិទ្យាអន្ដរជាតិឆ្នាំ២០១៨សុទ្ធតែទទួលបានមេដាយ
(VOVWORLD) - យោងតាមប្រភពព័ត៌មានពីនាយកដ្ឋានគ្រប់គ្រងគុណភាព ក្រសួងអប់រំនិងបណ្តុះបណ្តាល និស្សិតវៀតណាម៦នាក់ដែលបានចូលរួមអូឡាំពិកគណិតវិទ្យាអន្តរជាតិលើកទី៥៩ នៅរូម៉ានីសុទ្ធតែទទួលបានមេដាយ ក្នុងនោះមានមេដាយមាសមួយគ្រឿង។
ក្រុមជម្រើសជាតិអូឡាំពិកគណិតវិទ្យាវៀតណាម |
ពោលគឺ ប្អូន Nguyen Quang Bin សិស្សថ្នាក់ទី១២ នៅមហាវិទ្យាល័យជាតិហាណូយ ទទួលបានមេដាយមាស។ មេដាយប្រាក់ចំនួនពីរ ចំណុះប្អូនពីរនាក់ គឺ Phan Minh Duc សិស្សថ្នាក់ទី១១ វិទ្យាល័យជំនាញហាណូយ-Amsterdam និងប្អូន Trinh Van Hoan សិស្សថ្នាក់ទី១២ វិទ្យាល័យជំនាញ Tran Phu ទីក្រុង Hai Phong។
សិស្សបីនាក់ដែលទទួលបានរង្វាន់សំរឹទ្ធ រួមមាន៖ Tran Viet Hoang សិស្សថ្នាក់ទី១២; Truong Manh Tuan សិស្សថ្នាក់ទី១២និង Do Hoang Viet សិស្សថ្នាក់ទី១២ ផងដែរ។
ជោគជ័យរបស់ក្រុមជម្រើសជាតិអូឡាំពិកគណិតវិទ្យាអន្តរជាតិឆ្នាំ២០១៨នេះបានរួមចំណែកអះអាងនូវលទ្ធផលវិជ្ជមានរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាលក្នុងការបណ្តុះបណ្តាល ក៏ដូចជាការខិតខំប្រឹងប្រែងរបស់តំបន់ក្នុងការរកឃើញនិងបំប៉ន់សិស្សពូកែផងដែរ៕