សិស្សវៀតណាមទាំង៥នាក់សុទ្ធតែទទួលបានមេដាយក្នុងការប្រឡងអូឡាំពិករូបវិទ្យាអន្តរជាតិ ឆ្នាំ២០២៣
(VOVWORLD) - មេដាយមាសបានទៅប្អូនសិស្ស៖ Nguyen Tuan Phong ថ្នាក់ទី១២ វិទ្យាល័យជំនាញ Bac Ninh ខេត្ត Bac Ninh និង Vo Hoang Hai ថ្នាក់ទី ១១ វិទ្យាល័យជំនាញ សាកលវិទ្យាល័យវិទ្យាសាស្ត្រធម្មជាតិ សកលវិទ្យាល័យជាតិហាណូយ។
ក្រុមជម្រើសជាតិវៀតណាមចូលរួមការប្រកួតអូឡាំពិករូបវិទ្យាអន្តរជាតិ (IPhO) ឆ្នាំ ២០២៣ |
នាយប់ថ្ងៃទី ១៦ ខែកក្កដា ក្រសួងអប់រំ និងបណ្តុះបណ្តាលបានជូនដំណឹងអំពីលទ្ធផលផ្លូវការរបស់ក្រុមជម្រើសជាតិវៀតណាមចូលរួមការប្រកួតអូឡាំពិករូបវិទ្យាអន្តរជាតិ (IPhO) ឆ្នាំ ២០២៣។ តាមនោះ សិស្សទាំង ៥ នាក់ សុទ្ធតែទទួលបានមេដាយក្នុងនោះមានមេដាយមាសចំនួន ២គ្រឿង មេដាយប្រាក់ចំនួន ២គ្រឿង និងមេដាយសំរឹទ្ធ១ គ្រឿង។
មេដាយមាសបានទៅប្អូនសិស្ស៖ Nguyen Tuan Phong ថ្នាក់ទី១២ វិទ្យាល័យជំនាញ Bac Ninh ខេត្ត Bac Ninh និង Vo Hoang Hai ថ្នាក់ទី ១១ វិទ្យាល័យជំនាញ សាកលវិទ្យាល័យវិទ្យាសាស្ត្រធម្មជាតិ សកលវិទ្យាល័យជាតិហាណូយ។
ការប្រឡង IPhO ២០២៣ ដោយប្រទេសជប៉ុនទទួលរៀបចំ ចាប់ពីថ្ងៃទី ១០-១៧ ខែកក្កដា ដោយមានការចូលរួមពីបេក្ខជនចំនួន ៣៩៨ នាក់ មកពីប្រទេសនិងតំបន់ដែនដីចំនួន ៨៤។នេះគឺជាការប្រឡង IPhoO ដ៏ធំបំផុតដែលមិនធ្លាប់មានពីមុនមក៕