សិស្ស​វិទ្យាល័យជំនាញ​​ហាណូយ - Amsterdam យក​ឈ្នះការប្រកួត AI របស់សិស្សា​នុសិស្សសកល

(VOVWORLD) - យោងតាមការប្រកាសរបស់ Microsoft កាលពីថ្ងៃទី ១១ ខែមិថុនា ក្រុម GOATS Vietnam របស់សិស្ស ៥ នាក់មកពីវិទ្យាល័យជំនាញហាណូយ - Amsterdam (ទីក្រុងហាណូយ) បានឈ្នះរង្វាន់ជាមួយនឹងប្រព័ន្ធបំភ្លឺឆ្លាតវៃ ប្រើប្រាស់បញ្ញាសិប្បនិម្មិត(IntelliGrow)។
សិស្ស​វិទ្យាល័យជំនាញ​​ហាណូយ - Amsterdam យក​ឈ្នះការប្រកួត AI របស់សិស្សា​នុសិស្សសកល - ảnh 1សិស្សវិទ្យាល័យជំនាញហាណូយ - Amsterdam យកឈ្នះការប្រកួត Microsoft Imagine Cup Junior 2023។ (រូបថត៖ baochinhphu.vn)

ក្រុម GOATS Vietnam គឺជាក្រុមមួយក្នុងចំណោមក្រុមឈ្នះទាំង ១០ នៅកម្មវិធី Imagine Cup Junior (ICJ) - ការប្រកួតប្រជែងប្រើប្រាស់បញ្ញាសិប្បនិម្មិត ដែលរៀបចំដោយក្រុមហ៊ុន Microsoft ។

IntelliGrow គឺជាប្រព័ន្ធភ្លើងបំភ្លឺឆ្លាតវៃដែលអាចកែតម្រូវ និងគ្រប់គ្រងពន្លឺដោយស្វ័យប្រវត្តិ ដោយផ្អែកលើឧបករណ៍ចាប់សញ្ញាដើម្បីធានាបាននូវដំណើរការល្អបំផុត (កាត់បន្ថយការប្រើប្រាស់ថាមពល ខណៈដែលរក្សាពន្លឺគ្រប់គ្រាន់) និងការពារភ្នែក។ គម្រោងនេះ បានយកឈ្នះលើផលិតផលផ្សេងទៀតដោយពហុមុខងារ និងការអនុវត្តបញ្ញាសិប្បនិម្មិត។ បច្ចុប្បន្ននេះ ទីផ្សារមិនមានផលិតផលណាដែលអនុវត្ត AI ដើម្បីកែតម្រូវកម្រិតពន្លឺនោះទេ។

Imagine Cup Junior ២០២៣ គឺជាការប្រកួតប្រចាំឆ្នាំដែលក្រុមហ៊ុន Microsoft បានរៀបចំឡើងសម្រាប់សិស្សានុសិស្សមានអាយុចាប់ពី ១៣-១៨ ឆ្នាំ។ សិស្សបង្កើតជាក្រុម អនុវត្តបញ្ញាសិប្បនិម្មិតដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមជាសកល។ Imagine Cup Junior ឆ្នាំនេះ មានការចូលរួមពីសិស្សានុសិស្សមកពីប្រទេសចំនួនជាង១០០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ