សហការគ្នាដើម្បីការពារកុមារនៅលើលំហរអ៊ីនធឺណិត
(VOVWORLD) - នារសៀលថ្ងៃទី ៥ ខែមិនា នាយកដ្ឋានសុវត្ថិភាពព័ត៌មាននៃក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម រួមទាំងនាយកដ្ឋានកុមារនៃក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម បានចុះហត្ថលេខាលើផែនការសម្របសម្រួលគ្នាក្នុងការ ការពារកុមារនៅលើលំហរអ៊ីនធឺណិត។
ការចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការដើម្បីការពារកុមារតាមបណ្តាញអ៊ីនធឺណិត។ (រូបថត៖ Vietnam+) |
គោលបំណងសំខាន់នៃផែនការសម្របសម្រួលនេះគឺសំដៅទទួលស្គាល់និងអនុវត្តរាល់ការសន្យា ដែលបានឯកភាពគ្នារវាងភាគីទាំងពីរដោយឈរលើមូលដ្ឋានអាជីវកម្មសក្តានុពលរបស់ភាគីនីមួយៗ និងបង្កើនការសម្របសម្រួលគ្នាដើម្បីអនុវត្តដំណោះស្រាយការពារកុមារប្រកបដោយប្រសិទ្ធភាពនៅលើលំហរអ៊ីនធឺណិតជាដើម។ លោក Hoang Minh Tien ប្រធាននាយកដ្ឋានសុវត្ថិភាពព័ត៌មាននៃ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម បានមានប្រសាសន៍ថា៖
«យើងខ្ញុំបានដាក់ចេញភារកិច្ចធ្វើយ៉ាងដូចម្តេចដើម្បីអភិវឌ្ឍការងារចំនួនពីរក្រោមអធិបតីភាពរបស់នាយកដ្ឋានសុវត្ថិ ភាពព័តមាន។ ជាក់ស្តែង ទីមួយគឺមានប្រព័ន្ធបណ្តាញការពារកុមារនៅលើលំហរអ៊ីនធឺណិតធ្វើជាប្រភពទទួល និងជាការតភ្ជាប់ជាមួយស្ថាប័ន ក៏ដូចជាអង្គការ និងអង្គភាពអាជីវកម្មផងដែរ។ ភារកិច្ចធំទី២ ដែលយើងខ្ញុំដាក់ចេញគឺឆ្ពោះទៅអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីអំពីផលិតផលនិងសេវាកម្ម ដើម្បីជួយទ្រទ្រង់ដល់កុមារធ្វើអន្តរកម្មប្រកបដោយភាពច្នៃប្រឌិតនិង ភាពល្អសុធសាធនៅលើបណ្តាញអ៊ីនធឺណិតផងដែរ»៕