ស៊ីហ្គេម ៣១៖ ផ្សព្វផ្សាយរូបភាព ប្រពៃណីវប្បធម៌ និងមនុស្សហាណូយ-វៀតណាម

(VOVWORLD) - ការជំរុញយ៉ាងខាំងនូវការឃោសនា ផ្សព្វផ្សាយពីរូបភាពទីក្រុងហាណូយ-វៀតណាម គឺដើម្បីឧទ្ទេសនាមដល់មិត្តភក្តិអន្តរជាតិអំពីសមិទ្ធិផលសេដ្ឋកិច្ច សង្គម របស់រដ្ឋធានី និងប្រទេសជាតិ; ប្រពៃណីវប្បធម៌ សក្តានុពលសេដ្ឋកិច្ច ទេសចរណ៍; ពង្រីកទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយបណ្តាប្រទេសក្នុងតំបន់ និង ពិភពលោក។ 

ស៊ីហ្គេម ៣១៖ ផ្សព្វផ្សាយរូបភាព ប្រពៃណីវប្បធម៌ និងមនុស្សហាណូយ-វៀតណាម - ảnh 1កម្មវិធីផ្សព្វផ្សាយអំពីរដ្ឋធានីហាណូយជាមួយក្រុមកីឡាដែលអញ្ជើញចូលរួមព្រឹត្តិការណ៍កីឡា
ស៊ីហ្គេមលើកទី៣១។ (រូបថត៖ baotintuc.vn)
ក្នុងឱកាសដែលព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍-ស៊ីហ្គេមលើកទី៣១ ទីក្រុង ហាណូយបានចេញផ្សាយផែនការផ្សព្វផ្សាយរូបភាពនៃទឹកដី ប្រពៃណីវប្បធម៌ និងមនុស្សវៀតណាម រដ្ឋធានីហាណូយជាមួយមិត្តភក្តិអន្តរជាតិ។
ការជំរុញយ៉ាងខាំងនូវការឃោសនា ផ្សព្វផ្សាយពីរូបភាពទីក្រុងហាណូយ-វៀតណាម គឺដើម្បីឧទ្ទេសនាមដល់មិត្តភក្តិអន្តរជាតិអំពីសមិទ្ធិផលសេដ្ឋកិច្ច សង្គម របស់រដ្ឋធានី និងប្រទេសជាតិ; ប្រពៃណីវប្បធម៌ សក្តានុពលសេដ្ឋកិច្ច ទេសចរណ៍; ពង្រីកទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយបណ្តាប្រទេសក្នុងតំបន់ និង ពិភពលោក។ តាមរយៈការងារឃោសនា ហាណូយនឹងផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋរដ្ឋធានី ភ្ញៀវទេសចរជាតិនិងអន្តរជាតិអំពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១; នាំរូបភាពរដ្ឋធានីហាណូយជាមួយនឹងប្រពៃណីប្រវត្តិសាស្ត្រ វប្បធម៌ និងវីរភាព រូបភាពទីក្រុងទំនើប ស៊ីវិល័យ និងសម្បូរដោយអត្តសញ្ញាណ ឲ្យកាន់តែ ជិតស្និទ្ធជាមួយប្រជាជនក្នុងប្រទេស និងមិត្តភក្តិអន្តរជាតិ។ ទន្ទឹមនឹងនោះ ទីក្រុង ហាណូយជាគោលដៅ “សុវត្ថិភាព - មិត្តភាព - គុណភាព - គួរឲ្យទាក់ទាញ” មិន ត្រឹមតែសម្រាប់ភ្ញៀវទេសចរលើជុំវិញពិភពលោកប៉ុណ្ណោះទេ ថែមទាំងសម្រាប់វិនិយោ គិននៅទាំងក្នុងនិងក្រៅប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ