ស៊ីហ្គេម ៣១ - មហោស្រពនៃចំណងសាមគ្គីភាពនិងមិត្តភាព

(VOVWORLD) - នាយប់ថ្ងៃទី ២៣ ឧសភា ពិធីបិទមហោស្រពកីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ (ស៊ីហ្គេម ៣១) ត្រូវបានប្រារព្ធធ្វើឡើងនៅមណ្ឌលអត្តពលកម្មហាណូយ។ 
ស៊ីហ្គេម ៣១ - មហោស្រពនៃចំណងសាមគ្គីភាពនិងមិត្តភាព - ảnh 1កម្មវិធីសិល្បៈក្នុងពិធីបិទស៊ីហ្គេម ៣១។ (រូបថត៖ VOV)
កម្មវិធីសិល្បៈពិសេសនៃពិធីបិទស៊ីហ្គេម លើកទី៣១ បានបង្កើតឡើងការចាប់អារម្មណ៍ដែល មិនអាចបំភ្លេចបានចំពោះមិត្តភក្តិអន្តរជាតិ ដោយបង្ហាញពីរូបភាពនៃប្រទេសវៀត ណាមមួយដែលមិនត្រឹមតែមានវប្បធម៌ពោរពេញទៅដោយអត្តសញ្ញាណប្រពៃណី ប៉ុណ្ណោះទេ ថែមទាំងធ្វើ សមាហរណកម្មយ៉ាងស៊ីជម្រៅ និងទូលំទូលាយជាមួយពិភព លោក ដោយមាននិន្នាការអភិវឌ្ឍន៍គួរឲ្យ ទាក់ទាញសម្រាប់យុវវ័យទៀតផង។ ជោគជ័យនៃស៊ីហ្គេមលើកទី៣១ មិនត្រឹមតែត្រូវបានបង្ហាញតាមរយៈការខិតខំ ប្រឹងប្រែង របស់ប្រទេសម្ចាស់ផ្ទះវៀតណាម ការគាំទ្រយ៉ាងសកម្មរបស់ប្រទេសនានា ក្នុងតំបន់ ឬតាមរយៈមេដាយ កំណត់ត្រាថ្មីៗដែលត្រូវបានបង្កើតប៉ុណ្ណោះទេ ថែមទាំង ជាបទចម្រៀងស្ដីពីភាពស្មោះសរ ភាពខ្ពង់ខ្ពស់ ជាសក្ខីភាពសម្រាប់ ការអភិវឌ្ឍន៍ដ៏ ល្អប្រសើររបស់កីឡាតំបន់នាពេលអនាគត ដែលកំពុងខិតជិតមកកម្រិតនៃទ្វីប និង ពិភពលោកបន្តិចម្តងៗទៀតផង។
គណៈចាត់តាំងបានផ្តល់មេដាយសរុបចំនួន ១.៧៥៩ គ្រឿងក្នុងនោះមេដាយមាស ៥២៥ គ្រឿង មេដាយប្រាក់ ៥២២ គ្រឿង និងមេដាយសំរឹទ្ធ ៧១២ គ្រឿង; ជាមួយនឹងកំណត់ត្រាស៊ីហ្គេមចំនួន៣០ត្រូវបានបង្កើត។ ក្រុមកីឡាវៀតណាមបាន ចូលក្នុងប្រវត្តិសាស្ត្រស៊ីហ្គេមដោយទទួលបានមេដាយមាសចំនួន ២០៥ គ្រឿង; បំបែកកំណត់ត្រាស៊ីហ្គេម នៅក្នុងវិញ្ញាសារចំនួន ១៧/៣០។
ស៊ីហ្គេម ៣១ - មហោស្រពនៃចំណងសាមគ្គីភាពនិងមិត្តភាព - ảnh 2នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញថ្លែងនៅពិធីបិទ។ (រូបថត៖ VOV)
អញ្ជើញថ្លែងមតិក្នុងពិធីបិទស៊ីហ្គេមលើកទី៣១ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានបញ្ជាក់ថា៖ “យើងបានប្រមូលផ្តុំគ្នានៅទីនេះ ដើម្បីរួមចំណែកបញ្ជាក់នូវចក្ខុវិស័យ និង បេសកកម្មរបស់អាស៊ាននោះ គឺសាមគ្គីភាព-សន្តិភាព-មិត្តភាព-កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ ចក្ខុវិស័យនោះ បេសកកម្មនោះ បានលើសពីតម្លៃនៃព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេយ៍។ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ជាសមាជិកដ៏សកម្ម ម្ចាស់ការ និង មានការទទួលខុសត្រូវរបស់អាស៊ាន និងសហគមន៍អន្តរជាតិ ជាមួយនឹងស្មារតី បដិសណ្ឋារកិច្ច និងការគោរព ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាមបានយកចិត្តទុកដាក់ ជាពិសេសដល់ព្រឹត្តិការណ៍នេះ។ ក្នុងរយៈពេលកន្លងមក វៀតណាមបានខិតខំ ប្រឹងប្រែងដោយអស់ពីសមត្ថភាពក្នុងការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការរាតត្បាតនៃ ជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ធានាសន្តិសុខសង្គម ស្ថិរភាពជីវភាពរស់នៅ របស់ប្រជាជន ផ្តោតសំខាន់លើការជំរុញការស្តារនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឡើងវិញ ព្រមទាំងផ្តល់ធនធានល្អបំផុតដើម្បីរៀបចំមហោស្រពស៊ីហ្គេមយ៉ាងយកចិត្ត ទុកដាក់និងប្រកបដោយជោគជ័យ”។
យោងតាមលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ស៊ីហ្គេម ៣១ គឺជាកន្លែង ប្រមូលផ្តុំ និងរីកសាយភាយនូវស្មារតីសាមគ្គីភាព-មិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាង ប្រទេសទាំង ១១ ក្នុងតំបន់។ នោះគឺជាការរួបរួមក្នុងភាពចម្រុះនៃតំបន់ពហុវប្បធម៌ អាស៊ីអាគ្នេយ៍មួយនេះ។ ទាំងអស់គឺដើម្បីការអភិវឌ្ឍន៍កីឡាអាស៊ីអាគ្នេយ៍ និងដើម្បី អាស៊ីអាគ្នេយ៍កាន់តែខ្លាំងក្លា - អាស៊ីអាគ្នេយ៍មួយប្រកបដោយភាពខ្លាំងមាំមួននិងវិបុលភាព។
នៅក្នុងពិធីបិទនេះ គណៈចាត់តាំងក៏បានធ្វើពិធីនានាដូចជា៖ ពិធីពន្លត់ភ្លើង ពិធីបង្ហូតទង់ចុះសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងទង់ស៊ីហ្គេម៣១; ពិធីប្រគល់ទង់ សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ជូនតំណាងគណៈកម្មាធិការអូឡាំពិកកម្ពុជា-ប្រទេស ម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ