ស៊ីហ្គេម ៣១៖ វៀតណាមទាក់​ទាញ​ចំណាប់អារម្មណ៍របស់​​​សាធារណៈ​មតិ​អន្តរជាតិ

(VOVWORLD) - គេហទំព័ររបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាច្រើនមានអត្ថបទសរសេរ ដោយបង្ហាញពីចំណាប់អារម្មណ៍ចំពោះពិធីបើកស៊ីហ្គេមលើកទី៣១ ដ៏ចម្រុះពណ៌និងឱឡារិកនៅពហុកីឡដ្ឋានជាតិ My Dinh ទីក្រុងហាណូយ នាយប់ថ្ងៃទី ១២ ខែឧសភា។
ស៊ីហ្គេម ៣១៖ វៀតណាមទាក់​ទាញ​ចំណាប់អារម្មណ៍របស់​​​សាធារណៈ​មតិ​អន្តរជាតិ - ảnh 1រូបភាព៖ TTXVN

អត្ថបទនៅលើទំព័រដើមរបស់ IOC ពិពណ៌នាថា៖ "ពិធីបើកស៊ីហ្គេមបានបំភ្លឺទីក្រុងហាណូយក្នុងទិវាបុណ្យដ៏ឱឡារិកនៃអាស៊ីអាគ្នេយ៍ នៅពេលដែលស៊ីហ្គេមបានចាប់ផ្តើមជាផ្លូវការ"។ អត្ថបទនោះបានសរសេរថា៖ “ពិធីបើកស៊ីហ្គេមលើកទី៣១ មានភាពចម្រុះពណ៌ជាមួយការសម្តែងដ៏រស់រវើក និងពាក្យស្លោកដើម្បីអាស៊ីអាគ្នេយ៍មួយកាន់តែរឹងមាំ។ចំណុចលេចធ្លោគឺរបាំផ្កាឈូកដ៏ស្រស់ស្អាត ជានិមិត្តរូបនៃគំនិត សេចក្តីប្រាថ្នានិងកម្លាំងពលំ និងគំនូរប្រជាប្រិយ ១១ផ្ទាំង អមជាមួយរបាំផង”។

កាសែត Straits Times របស់សិង្ហបុរីបានសម្តែងចំណាប់អារម្មណ៍ថា៖ "ស៊ីហ្គេមបានវិលត្រលប់មកប្រទេសវៀតណាមវិញក្រោយរយៈពេលជិត២០ ឆ្នាំមកហើយ ជាមួយនឹងការសម្តែងពន្លឺដ៏ត្រចះត្រចង់ គួបផ្សំនឹងការបាញ់កាំជ្រួចដ៏អធិកអធមក្រោមការតាមដានរបស់ទស្សនិកជនជាង ២០.០០០ នាក់នៅពហុកីឡាដ្ឋានជាតិ My Dinh"។ កាសែត The Star Daily របស់ម៉ាឡេស៊ី ពិពណ៌នាថា ព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍បានចាប់ផ្តើមជាផ្លូវការនៅវៀតណាម ជាមួយនឹងពិធីបើកដ៏ត្រចះត្រចង់ ដោយបង្ហាញពីអត្តសញ្ញាណវប្បធម៌របស់វៀតណាម បានរួមជាមួយបច្ចេកវិទ្យាទំនើប ដើម្បីបញ្ជូនសារថា "ដើម្បីអាស៊ីអាគ្នេយ៍មួយកាន់តែរឹងមាំ"។

លើសពីនេះទៅទៀត ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិជាច្រើនផ្សេងទៀត ដូចជាទីភ្នាក់ងារសារព័ត៌មាន សិនហួរ AP និងAFP ក៏បានរាយការណ៍អំពីព្រឹត្តិការណ៍នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ