ស៊ីហ្គេម ៣១៖ សារព័ត៌មានវាយតម្លៃថា វៀតណាមបានលើកកម្រិតមហោស្រពកីឡាតំបន់
(VOVWORLD) -ប្រទេសម្ចាស់ផ្ទះវៀតណាមបានបន្សល់ ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ដោយការងារ រៀបចំដើម្បីនាំមកនូវមហោស្រពមួយប្រកបដោយជោគជ័យ។
ផ្ទាំងប៉ាណូផ្សព្វផ្សាយអំពីស៊ីហ្គេមលើកទី៣១ ត្រូវបានដំឡើងនៅតាមដងផ្លូវធំៗក្នុងរដ្ឋធានីហាណូយ។ (រូបថត៖ VOV) |
ក្រោយពីការប្រកួតអស់រយៈពេល ១៧ ថ្ងៃ មហោស្រពកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣១ (ស៊ីហ្គេម ៣១) បានបិទបញ្ចប់។ ប្រទេសម្ចាស់ផ្ទះវៀតណាមបានបន្សល់ ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ដោយការងារ រៀបចំដើម្បីនាំមកនូវមហោស្រពមួយប្រកបដោយជោគជ័យ។
គេហទំព័រ Inquirer Sports បានចុះផ្សាយបទសម្ភាសន៍ជាមួយប្រធានគណៈប្រតិភូកីឡាហ្វីលីពីន លោក Ramon Fernandez ជាមួយនឹងការកោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់វៀតណាមក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេមក្នុងបរិបទដែលការរីករាលដាលនៃជំងឺកូវីដ-១៩មិនទាន់បញ្ចប់នៅឡើយ។ លោកបានកោតសរសើរចំពោះហេដ្ឋារចនា សម្ព័ន្ធ និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅរបស់ប្រទេសម្ចាស់ផ្ទះចំពោះគណៈប្រតិភូ កីឡានានា។ លោក Fernandez ក៏បានចាត់ទុកផងដែរថា វៀតណាមបានលើកកម្រិតការប្រកួតកីឡាស៊ីហ្គេមតាមរយៈការងាររៀបចំ។
ក្នុងពេលជាមួយគ្នានេះ កាសែត Thairath របស់ថៃ បានចុះផ្សាយអត្ថបទមួយ ចែករំលែកពីអារម្មណ៍របស់អ្នកសារព័ត៌មាន ដែលមកធ្វើការនៅស៊ីហ្គេម។ អ្នកយក ព័ត៌មានរូបនេះបានឲ្យដឹងថា៖ ខ្ញុំត្រូវថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាមដែល បានខិតខំប្រឹងប្រែងរៀបចំការប្រកួតកីឡាស៊ីហ្គេម ទោះបីជាមានឧបសគ្គជាច្រើន ជាពិសេសគឺការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ ដូច្នេះហើយ មហោស្រពកីឡារបស់ ប្រជាជននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មិនត្រូវអាក់ខានម្តងទៀត។ គេបានទទួលជោគជ័យ ហើយនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍ប្រទេស ជាតិនៅពេលក្រោយមក៕