ស៊ីហ្គេម ៣២៖ U22 វៀតណាម ឈ្នះ U22 សិង្ហបុរី ៣-១
(VOVWORLD) - ឈ្នះសិង្ហបុរី ៣-១ U22 វៀតណាម នាំមុខពូល B ជាបណ្ដោះអាសន្ន ក្រោយឈ្នះពីរប្រកួត។
ស៊ីហ្គេម ៣២៖ U22 វៀតណាម ឈ្នះ U22 សិង្ហបុរី ៣-១ (រូបថត៖ VNA) |
នារសៀលថ្ងៃទី ៣ ឧសភា ក្រុមបាល់ទាត់ជម្រើសជាតិ U22 វៀតណាម បានយកឈ្នះលើក្រុមបាល់ទាត់ជម្រើសជាតិ U22 សិង្ហបុរី ដោយលទ្ធផល ៣ទល់នឹង ១ ក្នុងការប្រកួតជុំទី ២ ពូល B ផ្នែកបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេមលើកទី ៣២) ដែលកំពុងប្រព្រឹត្តិទៅនៅកម្ពុជា។ គ្រាប់បាល់ស៊ុតបញ្ជូលទីទាំង ៣ របស់ U22 វៀតណាម អនុវត្តន៍ដោយខ្សែប្រយុទ្ធ Van Tung (នាទីទី៣៦); Thai Son (នាទី ៤៣) និងមួយគ្រាប់ទៀតគឺរបស់ខ្សែការពារសិង្ហបុរី។ គ្រាប់បាល់នៅនាទីចុងក្រោយរបស់សិង្ហបុរីគឺខ្សែការពារវៀតណាម Tien Long បានស៊ុតបញ្ជូលទីក្រុមខ្លួន។ ឈ្នះសិង្ហបុរី ៣-១ U22 វៀតណាម នាំមុខពូល B ជាបណ្ដោះអាសន្ន ក្រោយឈ្នះពីរប្រកួត។
នារសៀលថ្ងៃដដែល ក្នុងការប្រកួតបាល់ទាត់នារី ក្រុមជម្រើសនារីវៀតណាម បានយកឈ្នះលើក្រុមជម្រើសជាតិម៉ាឡេស៊ី ក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតបើកឆាកពូល A ផងដែរ៕