ស៊ីហ្គេម ៣២៖ កម្ពុជាកំណត់វិញ្ញាសាប្រកួតចំនួន ៣៧
(VOVWORLD) - កម្ពុជាបានសម្រេចដាក់បញ្ជូលវិញ្ញាសាកីឡា ចំនួន ៣ ដែលមានអត្តសញ្ញាណវប្បធម៌ជាតិរបស់ខ្លួនទៅក្នុងកម្មវិធីប្រកួតផ្លូវការ គឺក្បាច់គុនល្បុក្កតោ គុនខ្មែរ (ក្បាច់គុនខ្មែរ) និង អុកចាក់ត្រង់ផងដែរ។
ក្បាច់គុនល្បុក្កតោ (រូបថត៖ Khmer Times) |
ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (SEA Games 32) បានកំណត់ វិញ្ញាសាប្រកួតចំនួន ៣៧ ជាផ្លូវការ នៅក្នុងព្រឹត្តិការណ៍កីឡាតំបន់ ដែលនឹងចាប់ផ្ដើមនាខែឧសភាខាងមុខ។ នាថ្ងៃទី ១៤ មីនាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក វ៉ាត់ ចំរើន បានឲ្យដឹងថា ក្នុងចំណោមវិញ្ញាសាកីឡាផ្លូវការទាំង ៣៧ ដែលបានប្រកួតក្នុង SEA Games 32 កម្ពុជាបានសម្រេចដាក់បញ្ជូលវិញ្ញាសាកីឡា ចំនួន ៣ ដែលមានអត្តសញ្ញាណវប្បធម៌ជាតិរបស់ខ្លួនទៅក្នុងកម្មវិធីប្រកួតផ្លូវការ គឺក្បាច់គុនល្បុក្កតោ គុនខ្មែរ (ក្បាច់គុនខ្មែរ) និង អុកចាក់ត្រង់ផងដែរ៕