ស៊ីហ្គេម ៣២៖ កម្ពុជាត្រៀម​​រៀបចំពិធីសុំភ្លើង និងដង្ហែរភ្លើងគប់

(VOVWORLD) - នាថ្ងៃទី ៦ ខៃមីនា នៅរាជធានីភ្នំពេញ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ស៊ីហ្គេម ៣២) និងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី១២សម្រាប់ជនពិការ(អាស៊ានប៉ារ៉ាហ្គេម១២) របស់កម្ពុជា បានជួបប្រជុំគ្នា ដើម្បីពិភាក្សាលើផែនការជាក់លាក់ សម្រាប់ពិធីសុំភ្លើង និងដង្ហែរភ្លើងគប់។ 
ស៊ីហ្គេម ៣២៖ កម្ពុជាត្រៀម​​រៀបចំពិធីសុំភ្លើង និងដង្ហែរភ្លើងគប់ - ảnh 1រូបសញ្ញា និងម៉ាស្កូតស៊ីហ្គេម ៣២។ (រូបភាព៖ TTXVN)

ដូច្នោះ ពិធីសុំភ្លើងនឹងចាប់ផ្តើមនៅខេត្តសៀមរាប ជាឱកាសដ៏សំខាន់ដើម្បីរំលឹកដល់ប្រជាពលរដ្ឋអំពីព្រឹត្តិការណ៍ដ៏អស្ចារ្យនៃស៊ីហ្គេម ៣២ ក៏ដូចជាមោទនភាពរបស់ប្រជាជនកម្ពុជាក្នុងឱកាសដំបូងបង្អស់ដែលកម្ពុជាបានក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាក្នុងតំបន់។

យោងតាមកម្មវិធី ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី នឹងយាងជាព្រះរាជអធិបតីក្នុងព្រះរាជពិធីសុំភ្លើង នៅថ្ងៃទី ២១ ខែមីនា នៅប្រាសាទអង្គរវត្ត។ ភ្លើងគប់នឹងត្រូវដង្ហែនៅជុំវិញប្រាសាទអង្គរវត្ត។ នៅថ្ងៃទី ២២ ខែមីនា ភ្លើងគប់នឹងចាកចេញពីប្រទេសកម្ពុជា ហើយបន្តទៅកាន់ប្រទែសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មុននឹងត្រលប់មកកម្ពុជាវិញនៅថ្ងៃទី ២៧ ខែមេសា។

ស៊ីហ្គេមលើកទី៣២ គ្រោងនឹងប្រព្រឹត្តិទៅពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ខណៈដែល ASEAN Para Games នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា នៅកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ