ស៊ីហ្គេម ៣២៖ ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang លើកទឹកចិត្តដល់ស្មារតីប្រកួតរបស់ប្រតិភូកីឡាវៀតណាម
(VOVWORLD) - ស៊ីហ្គេម ៣២ មិនត្រឹមតែជាកន្លែងសម្រាប់ការប្រកួតប៉ុណ្ណោះទេ ថែមទាំងជាកន្លែងសម្រាប់កីឡាករបង្ហាញពីស្មារតីវៀតណាម វប្បធម៌វៀតណាម កម្លាំងពលំរបស់ប្រជាជនវៀតណាម។ លោកបានស្នើឲ្យកីឡាករកីឡាការិនីចូលរួមប្រកួតជាមួយស្មារតីកីឡាប្រកបដោយភាពថ្លៃថ្នូរ និងនាំមកនូវភាពត្រចះត្រចង់ជូនមាតុភូមិ ។
ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang លើកទឹកចិត្តដល់ស្មារតីប្រកួតរបស់ប្រតិភូកីឡាវៀតណាម (រូបថត៖ VGP/Hai Minh) |
នារសៀលថ្ងៃទី ៤ ឧសភានៅរាជធានីភ្នំពេញ កម្ពុជា ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang បានអញ្ជើញទៅភូមិកីឡានៃព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម ៣២) ដើម្បីទស្សនា និងលើកទឹកចិត្តដល់ស្មារតីប្រកួតរបស់គណៈប្រតិភូកីឡាវៀតណាម មុនពិធីបើកស៊ីហ្គេម ៣២។ អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang បានសង្កត់ធ្ងន់ថា៖ ស៊ីហ្គេម ៣២ មិនត្រឹមតែជាកន្លែងសម្រាប់ការប្រកួតប៉ុណ្ណោះទេ ថែមទាំងជាកន្លែងសម្រាប់កីឡាករបង្ហាញពីស្មារតីវៀតណាម វប្បធម៌វៀតណាម កម្លាំងពលំរបស់ប្រជាជនវៀតណាម។ លោកបានស្នើឲ្យកីឡាករកីឡាការិនីចូលរួមប្រកួតជាមួយស្មារតីកីឡាប្រកបដោយភាពថ្លៃថ្នូរ និងនាំមកនូវភាពត្រចះត្រចង់ជូនមាតុភូមិ ។
គណៈប្រតិភូកីឡាវៀតណាមបានចូលរួមស៊ីហ្គេមលើកទី៣២ នៅកម្ពុជា ដោយមានសមាជិកចំនួន ១ ០០៣ នាក់ ក្នុងនោះមានកីឡាករចំនួន ៧០២ នាក់ ចូលរួមប្រកួតលើប្រភេទកីឡាចំនួន ៣០/៣៦ ជាមួយវិញ្ញាសាចំនួន ៤៤៦/៥៨៣ ហើយខិតខំប្រឹងប្រែងដណ្ដើមបានមេដាយមាសចំនួនពី ៨៩ ទៅ ១២០ គ្រឿង ហើយជាប់ចំណាត់ថ្នាក់កំពូលក្នុងចំណោមបណ្ដាប្រទេសចូលរួមផងដែរ៕