សហគមជនវៀតណាមនៅ ឯបរទេសក៏បានរៀបចំ សកម្មភាពជាច្រើន ដើម្បី អំណរសាទរឆ្នាំថ្មី

( VOV world) រួមជាមួយបរិយាកាស ទទួលឆ្នាំថ្មី របស់ប្រជាជាតិ សហគម
ជនវៀតណាមនៅឯបរទេស នៅឡាវ ក៏បានរៀបចំសកម្មភាពជាច្រើន ដើម្បី
អំណរសាទរ ឆ្នាំថ្មី ឆ្នាំរោងចត្វាស័ក 2012។ បណ្ដាក្រុមរាំនាគរបស់ជន
វៀតណាមនៅឡាវ បានទៅដង្ហែរតាមបណ្ដាវិថីសំខាន់ៗ ដែលមានជន​វៀត
ណាម​រស់នៅ​ច្រើន​ ធ្វើអោយបរិយាកាស់​តេតវៀតណាម​នៅឡាវកាន់តែ
សប្បាយរីករាយ។ បងស្រី Nguyen Thi Quy  ជនវៀតណាមមួយរូប នៅខ័ណ្ឌ 
Chan tha bu li បានថ្លែងថា៖ទោះបីជា រស់នៅឆ្ងាយពីមាតុប្រទេស 
រស់នៅប្រទេសឡាវ ក៏ដោយ ប៉ុន្តែ យើងខ្ញុំជានិច្ចកាលថែរក្សារទំនៀម
ទំលាប់របស់ប្រជាជនវៀតណាមដែរ។

  រីឯសហគមជនវៀតណាមនៅថៃ ទោះបីជារស់នៅឆ្ងាយពីប្រទេស ប៉ុន្តែ 
មិនភ្លេចទំនៀមទំលាប់ដ៏ល្អប្រសើរ របស់ប្រទេសជាតិ ក្នុងថ្ងៃតេតប្រពៃណី
 គឺ ធ្វើម្ហូប​សែនជីដូន ជីតា លោកប្រធានហូជីមិញ ក្នុងរាត្រីឆ្លងចូលឆ្នាំថ្មី។
 អ៊ំ Phan Văn Mè នៅខេត្ត Nontha Buri បានអោយដឹងថា៖និទាឃរដូវមកដល់
 គឺនឹកដល់លោកអ៊ំហូរ។ ខ្ញុំនឹកខ្លាំងបំផុតគឺលោកអ៊ំហូ។ តេតប្រពៃណីរបស់ប្រជាជាតិយើងបានមានរាប់ពាន់ឆ្នាំហើយ 
យើងខ្ញុំជានិច្ចកាល ពង្រឹង និងពង្រីក បណ្ដាទំនៀមទំលាប់ដ៏ល្អប្រសើរ
នេះ និង នឹងផ្ទេរទៅអោយកូនចៅ រក្សារទំនៀមទំលាប់នេះរបស់
ប្រជាជាតិវៀតណាមដែរ៕ 
 

ប្រតិកម្មទៅវិញ

ផ្សេងៗ